ណាហ្គាវើលដ៍ គឺជាគោលដៅលំដាប់កំពូលសម្រាប់កិច្ចប្រជុំ សន្និសីទ និងតាំងពិព័រណ៍ក្នុងរាជធានី ភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។ គ្រប់សាល និងបន្ទប់របស់យើង ត្រូវបានកសាង និងតុបតែងដោយអ្នករចនាអន្តរជាតិជាមួយស្តង់ដារលំដាប់ថ្នាក់ពិភពលោកសម្រាប់កម្មវិធីរបស់លោកអ្នក។

ក្រុមការងារដែលពោរពេញដោយសមត្ថភាព និងបទពិសោធន៍របស់យើង អាចជួយរៀបចំកិច្ចប្រជុំ សន្និសីទ តាំងពិព័រណ៍ និងកម្មវិធីកម្សាន្តផ្សេងៗតាមស្តង់ដារអន្តរជាតិមិនឲ្យលោកអ្នកខកបំណងឡើយ។

ទីតាំងសម្រាប់កិច្ចប្រជុំ សន្និសីទ តាំងពិព័រណ៍ និងកម្មវិធីកម្សាន្តផ្សេងៗរបស់ណាហ្គាវើលដ៍ រួមមាន ៖

  • ទីតាំងធំទូលាយសម្រាប់ការតាំងពិព័រណ៍
  • សាលពិធីធំទំហំ 1072 ម៉ែត្រការ៉េ (ដែលគ្មានសសរ)
  • បន្ទប់ប្រជុំធំទូលាយចំនួន 5 (ដែលអាចដកជញ្ជាំងចេញបាន)
  • សាលប្រជុំដែលមាន 60 កៅអី (លក្ខណៈរោងកុន)
  • ណាហ្គាវើលដ៍ ជាទីតាំងដ៏ស័ក្តិសមបំផុតសម្រាប់កម្មវិធីកម្សាន្ត ការតាំងពិព័រណ៍ ពិធីជប់លៀងអាហារពេលល្ងាចបុគ្គលិក និងកម្មវិធីជាច្រើនទៀត!
  • សូមកក់សម្រាប់កម្មវិធីពិសេសបន្ទាប់របស់អ្នកជាមួយយើងឥឡូវនេះ!

    លេខទូរស័ព្ទ៖ +855 2 322 8822
    អ៊ីម៉ែល៖ mice@nagaworld.com

    View Facilities Chart