ប្រវត្តិរបស់ណាហ្គាវើលដ៍

រាជធានីភ្នំពេញ គឺជាទីតាំងប្រវត្តិសាស្រ្តដ៏គួរឲ្យកត់សម្គាល់ ដែលមានភូមិសាស្រ្តស្ថិតនៅតាមបណ្តោយដង ទន្លេមេគង្គ និងទន្លេសាប។ ណាហ្គាវើលដ៍បានចាប់បដិសន្ធិឡើងនាឆ្នាំ 1995 ក្នុងរាជធានី ដែលជាបេះដូងនៃប្រទេសកម្ពុជា និងជាទីប្រវត្តិសាស្រ្តដ៏រុងរឿងរបស់ខ្មែរ។ អត្ថន័យនៃឈ្មោះ ណាហ្គាវើលដ៍ បើតាមជំនឿខាងសាសនា គឺតំណាងឲ្យស្តេចនាគ ឬ “នាគរាជ” មានក្បាល 7 ដែលគេជឿថាស្តេចនាគ ស្នាក់អាស្រ័យក្នុងទន្លេ និងជាអ្នកការពាររាជធានីភ្នំពេញ។ មានរឿងនិទានដំណាលថា ស្តេចនាគនឹងបង្ហាញខ្លួនលេងទឹកនៅពេលមានឥន្ទធនូ ដែលជាតំណាងឲ្យសិរីសួស្តីដ៏ប្រសើរបំផុត។ ដូច្នេះ ណាហ្គាវើលដ៍ គឺប្រៀបប្រដូចទៅនឹងនិមិត្តរូបនៃការចាប់ផ្តើម និងភាពរុងរឿងថ្កុំថ្កើន។

តាំងពីពេលចាប់បដិសន្ធិមក ណាហ្គាវើលដ៍ បានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់រាប់ចាប់ពីភ្ញៀវទេសចរកម្សាន្តក្នុងវិស្សមកាល និងភ្ញៀវទេសចរដែលធ្វើដំណើរជុំវិញពិភពលោក ដើម្បីស្វែងយល់នូវការកម្សាន្តដ៏ពិតប្រាកដ។ បច្ចុប្បន្ន ណាហ្គាវើលដ៍ ត្រូវបានគេទទួលស្គាល់ថាជាសណ្ឋាគារ កាស៊ីណូដ៏ល្បីល្បាញ និងល្អប្រណីតក្នុងតំបន់ឥណ្ឌូចិន អាស៊ីអាគ្នេយ៍ និងជុំវិញពិភពលោក។ នៅអាគារមាន 8 ផ្នែក ជាសាលដ៏ធំសម្រាប់ការកម្សាន្ត មានបន្ទប់ខារ៉ាអូខេ និងស្លត់ម៉ាស៊ីនជាច្រើនប្រភេទ។ ការផ្តល់ជូនរួមគ្នានូវ បន្ទប់ប្រណីតជាង 1658 និងបន្ទប់ពិសេសនៅស្លាបខាងសណ្ឋាគារមាន 13 ជាន់ ជាមួយមណ្ឌលស្ប៉ាដ៏ល្អបំផុត ធ្វើឲ្យលោកអ្នកអាចរីករាយកម្សាន្តប្រកបដោយផាសុកភាព។ ភ្ញៀវ និងអតិថិជនដែលអញ្ជើញមក អាចពិសាអាហារ និងភេសជ្ជៈដ៏សម្បូរបែបនៅក្នុងភោជនីយដ្ឋានចំនួន 14 អាចរីករាយកម្សាន្តជាមួយការប្រគំតន្ត្រី និងក្លឹបកម្សាន្តចំនួន 2 ។

ចំណុចពិសេសរបស់ណាហ្គាវើលដ៍

នៅពេលភ្ញៀវបានឈានចូលមកដល់ក្លោងទ្វារណាហ្គាវើលដ៍ ពួកគេហាក់បីដូចជាកំពុងធ្វើដំណើរឆ្ពោះទៅកាន់អាណាចក្រខ្មែរនាសម័យអង្គរដ៏រុងរឿង។ ទទួលយកនូវបទពិសោធន៍នៃបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់កក់ក្តៅតាមក្បួនខ្មែរលាយជាមួយការកម្សាន្តគ្មានដែនកំណត់ក្នុងអាគារដ៏ស្កឹមស្កៃ ។