ប្រាក់ដុល្លារអាមេរិកត្រូវបានទទួលដោយអាជីវកម្មជាច្រើន ទោះបីជាប្រាក់រៀលគឺជារូបិយពបណ្ណរបស់ប្រទេសកម្ពុជាក៏ដោយ។ ការដាក់ប្រាក់រៀលតាមខ្លួនគឺជាការល្អ សម្រាប់ការទិញឥវ៉ាន់ និងការធ្វើដំណើរ។ បច្ចុប្បន្ននេះ អត្រាប្តូរប្រាក់អាមេរិក/រៀលគឺប្រហែលជា 4000 រៀល សម្រាប់ 1 ដុល្លារ (អាចមានការផ្លាស់ប្តូរ)។

កន្លែងភាគច្រើនទទួលយកកាត Credit Card ក្នុងប្រទេសកម្ពុជា (រាជធានីភ្នំពេញនិងសៀមរាប) ។ ម៉ាស៊ីន ATM អាចរកបាននៅក្នុងរាជធានីភ្នំពេញ និងទីតាំងទេសចរណ៍សំខាន់ៗជាច្រើន។ ទំាងនេះគឺជាឈ្មោះកាត Credit Card ដែលគេទទួលយកភាគច្រើនដូចជា ៖ វីសាកាត ម៉ាស្ទ័រកាត (MC) និង JCB។
ណាហ្គាវើល ផ្តល់ជូននូវម៉ាស៊ីន ATM ពីធនាគារផ្សេងៗគ្នាដូចជា៖ ធនាគារកាថៃ យូណៃធីត ធនាគារកម្ពុជាអាស៊ី ធនាគារស៊ីអាយអឹមប៊ី ធនាគារ Maybank និងធនាគារ ANZ ។ មានជម្រើសប្រាក់កម្ចីមុនសម្រាប់អ្នកដំណើរអន្តរជាតិនៅកាស៊ីណូផងដែរ។