រាជធានីភ្នំពេញ (បានក្លាយមកពីពាក្យ “ភ្នំដូនពេញ” ឬ “ភ្នំរបស់លោកយាយពេញ”) គឺជារាជធានី និងជាបេះដូងនៃប្រទេសកម្ពុជា។ រាជធានីភ្នំពេញ បានក្លាយមកជារាជធានីដ៏សំខាន់ជាងគេ តាំងពី សម័យអាណានិគមបារាំង និងបានប្រែក្លាយមកជាមជ្ឈមណ្ឌលសេដ្ឋកិច្ចជាតិដ៏សំខាន់ស្ទើរគ្រប់ វិស័យដូចជាឧស្សាហកម្ម ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ និងធនធានប្រវត្តិសាស្រ្តក្រោយឆ្នាំ 1979 ។

នៅពេលរាជធានីភ្នំពេញ ត្រូវបានគេស្គាល់ថាជា “គជ់នៅតំបន់អាស៊ី” វាត្រូវបានគេចាត់ទុកថា ជារាជធានីមួយ ដ៏ស្រស់ស្អាតបំផុតដែលបានស្ថាបនាឡើងដោយបារាំង ក្នុងតំបន់ឥណ្ឌូចិន នាឆ្នាំ 1920 ។ រាជធានីភ្នំពេញភ្ជាប់ទៅកាន់ខេត្តសៀមរាប និងខេត្តព្រះសីហនុ គឺជាទិសដៅទេសចរណ៍ក្នុង ស្រុក និងអន្តរជាតិដ៏គួរឲ្យកត់សម្គាល់ មួយសម្រាប់ប្រទេសកម្ពុជា។ រាជធានីនេះត្រូវបានរកឃើញក្នុងឆ្នាំ 1434 ដែលជាទីចំណាប់អារម្មណ៍ផ្នែកប្រវត្តិសាស្រ្តយ៉ាងខ្លាំង។ ព្រះបរមរាជវាំង គឺជាស្ថាបត្យកម្មមួយក្នុងចំណោមស្ថាបត្យកម្មជា ច្រើនដែលបានបន្សល់ទុកតាំងពីសម័យបារាំង។

រាជធានីភ្នំពេញ មានទីតាំងនៅត្រង់ចំណុចប្រសព្វនៃទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ មាន អត្រាប្រជាជនជាង 2 លាននាក់ នៃប្រជាជនសរុបជាង 14 លាននាក់។ រាជធានីភ្នំពេញ គឺជា រាជធានីដែលមានប្រជាជនច្រើនបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាពិសេស វាជាឃ្លាំងបណ្តុំនូវ វប្បធម៌ ពាណិជ្ជកម្ម និងនយោបាយរបស់ប្រទេសផងដែរ។

រាជធានីភ្នំពេញមានរមណីយដ្ឋានទាក់ទាញជាច្រើនសម្រាប់ភ្ញៀវទេសចរថ្មី ក៏ដូចជាភ្ញៀវទេសចរដែលអញ្ជើញមកទស្សនាម្តងទៀត។ សូមអញ្ជើញមកទស្សនាកន្លែងទាក់ទាញដ៏អស្ចារ្យជាច្រើនដែលអ្នកមិនគួររំលងពេលមកទស្សនារាជធានីភ្នំពេញ!

កន្លែងទាក់ទាញភ្ញៀវទេសចរ៖

វត្តភ្នំ គឺជាទីសក្ការៈដ៏សំខាន់បំផុតនៅរាជធានីភ្នំពេញ។ បើតាមការសិក្សាប្រពៃណី និងទំនៀមទម្លាប់អ្នកស្រុក បានឲ្យដឹងថា មាន ស្ត្រីមេម៉ាយដែលមានទ្រព្យសម្បត្តិម្នាក់ឈ្មោះពេញ បានរកឃើញដើមឈើមួយដើមនៅច្រាំងទន្លេដើម្បីយកមកសង់ផ្ទះរបស់គាត់។ នៅក្នុងដើមឈើនោះ គាត់បានរកឃើញព្រះពុទ្ធប្បដិមា ចំនួន 4 អង្គនៅក្នុងនោះ។ គាត់ក៏បានបញ្ជាឲ្យគេសាងសង់វិហារមួយនៅផ្ទះរបស់គាត់ដើម្បីតម្កល់ព្រះពុទ្ធប្បដិមាទំាងនោះ ហើយក្រោយមកភ្នំនោះក៏ក្លាយទៅជាកន្លែងបូជានៅក្នុងឆ្នាំ 1373។

សួនដែលនៅជុំវិញវត្តភ្នំបង្កើតជាទេសភាពដ៏ខៀវស្រងាត់ ទោះបីជាភ្នំពេញជាកន្លែងអ៊ូអរយ៉ាងណាក្តី។ ផ្ទៃដីដែលមានស្មៅខ្ចីនេះត្រូវបានគេប្រើដើម្បីរៀបចំការប្រគំតន្ត្រី និងកម្មវិធីផ្សេងៗ ហើយជារៀងរាល់ឆ្នាំ វត្តភ្នំគឺជាកន្លែងប្រមូលផ្តុំការកម្សាន្តនៅថ្ងៃចូលឆ្នាំ។

ជាមួយដំបូលដែលមានលក្ខណៈខ្មែរបុរាណ និងរូបរាងលេចធ្លោនៅទល់មុខមាត់ទន្លេ ព្រះបរមរាជវាំងគឺជាបណ្តុំនៃអាគារដ៏ធំទោះបីជាទូទៅត្រូវបានស្គាល់ថាជារាជដំណាក់របស់ព្រះមហាក្សត្រក៏ដោយ។ ព្រះបរមរាជវាំងត្រូវបានកសាងឡើងក្នុងឆ្នាំ 1886 ជារាជដំណាក់របស់ព្រះមហាក្សត្រនៅពេលដែលអំណាចបានផ្លាស់ប្តូររាជធានីពីក្រុងអង្គរសម័យបុរាណមកកាន់ភ្នំពេញ។ ព្រះបរមរាជវាំងត្រូវបានសាងសង់បន្ថែមដោយស្ថាបត្យករខ្មែរ និងបារាំង។

នៅខាងក្នុងបរិវេណរាជវាំង កំពែងដែលព័ទ្ធជុំវិញបានបាំងមិនឲ្យមានសំឡេងរំខានពីខាងក្រៅ។ លើកលែងតែរាជដំណាក់របស់ព្រមហាក្សត្រ អ្នកទស្សនាអាចចូលទៅដល់សាលរាជបល្ល័ង្កដែលជាកន្លែងប្រារព្ធព្រះរាជពិធីផ្លូវការផ្សេងៗ និងពិធីរាជាពិសេក ប្រាសាទព្រះកែវមរកត ចេតិយ សាលសម្រាប់សោយអាហារ រាជដំណាក់ចាន់ឆាយា និងអាគារដែលកសាងតាមស្ថាបត្យកម្មបារាំងដែលជាអំណោយរបស់ស្តេចណាប៉ូឡេអុងទី 3។

ចាប់បើកពីម៉ោង៖: 7.30 ព្រឹក ដល់ 11.00 ព្រឹក / 2.00 រសៀល ដល់ 5.00 ល្ងាច រៀងរាល់ថ្ងៃ

នៅក្នុងបរិវេណព្រះបរមរាជវាំង មានព្រះវិហារព្រះកែវមរកត ឬ “ព្រះវិហារប្រាក់” ដែលមានទីតាំងនៅជិតទន្លេមេគង្គ។

ដើមឡើយមានសំណង់ធ្វើពីឈើ ព្រះវិហារព្រះកែវមរកតនេះត្រូវបានសាងសង់ជាលើកដំបូងនៅឆ្នាំ 1892 ប៉ុន្តែបានកសាងឡើងវិញដោយ ព្រះបាទនរោត្តមសីហនុ ក្នុងឆ្នាំ 1962។ ព្រះវិហារព្រះកែវមរកតបានសង់ឡើងដោយរំលេចនូវក្បាច់ខ្មែរដ៏ស្រស់ស្អាត ។ ជណ្តើរធ្វើពីថ្មម៉ាបសង់ចូលទៅកាន់ព្រះវិហារ ហើយលោកអ្នកនឹងឃើញមានរូបព្រះពុទ្ធបដិមាតាំងសមាធិចំនួន 2 អង្គនៅខាងក្នុង។

ចាប់បើកពីម៉ោង៖ 7.30 ព្រឹក ដល់ 11.00 ព្រឹក / 2.00 រសៀល ដល់ 5.00 ល្ងាច រៀងរាល់ថ្ងៃ

សារៈមន្ទីរជាតិដែលមានពណ៌ក្រហមគួរឲ្យទាក់ទាញមានទីតាំងនៅភាគខាងជើងនៃព្រះបរមរាជវាំង និងជាសារៈមន្ទីរប្រវត្តិសាស្ត្រ និងបុរាណដ៏សំខាន់ជាងគេនៅប្រទេសកម្ពុជា។ សារៈមន្ទីរនេះត្រូវបានបើកសម្ពោធជាផ្លូវការដោយព្រះបាទ ស៊ីសុវត្ថិ នៅក្នុងឆ្នាំ 1920។

សារៈមន្ទីរនេះរចនាឡើងតាមស្ថាបត្យកម្មប្រាសាទខ្មែរ និងការប្រមូល ផ្តុំសិល្បៈចម្លាក់ខ្មែរ ដែលមានតម្លៃ និងការតុបតែងតាមបែបខ្មែរ ដូចជាចម្លាក់ សេរ៉ាមិច សំរឹទ្ធ និងសម្ភារៈវប្បធម៌ដែលមានអាយុកាលពីសម័យបុរេប្រវត្តិទៅដល់សម័យមុនអង្គរ សម័យអង្គរ និងសម័យក្រោយអង្គរ។

ចាប់បើកពីម៉ោង៖ 8.00 ព្រឹក ដល់ 5.00 ល្ងាច រៀងរាល់ថ្ងៃ

វិមានឯករាជរចនាឡើងដោយយកលំនាំរចនាបថសម័យអង្គរ និងមានទីតាំងស្ថិតនៅចំកណ្តាលនៃបេះដូងរបស់រាជធានីភ្នំពេញ។ កសាងក្នុងឆ្នាំ 1958 ជាការប្រារព្ធនៃការទទួលឯករាជ្យពីបារំាង វិមានឯករាជ្យនេះ មានទីតាំងស្ថិតនៅចំកណ្តាលរង្វង់មូលចរាចរណ៍ដែលចំណុចប្រសព្វមហាវិថីព្រះនរោត្តម និងមហាវិថីព្រះសីហនុ។

ប្រទេសកម្ពុជា ប្រារព្ធពិធីបុណ្យឯករាជ្យជារៀងរាល់ឆ្នាំនៅថ្ងៃទី 9 ខែវិច្ឆិកា។ ព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនីយាង​ជា​ព្រះរាជ​អធិបតី​ក្នុងពិធីអុជទៀនជ័យនៅក្នុងវិមានឯករាជ្យ ដោយមានវត្តមានពីមន្ត្រីជាន់ខ្ពស់មកពីរាជរដ្ឋាភិបាល វិស័យឯកជន និងវិស័យសាធារណៈជាច្រើនរូប។

ផ្សារធំថ្មី គឺជាផ្សារដែលតុបតែងបែបសម័យអាណានិគមតែមួយគត់នៅអាស៊ីដែលបានសាងសង់នៅឆ្នាំ 1937។ ទីតាំងដែលផ្សារធំថ្មីស្ថិតនៅ ពីមុនធ្លាប់ជាវាលភក់ល្បាប់ និងបឹង ។ ផ្សារធំថ្មី មានដំបូលមូលដែលមានដៃបួនបង្កើតបានកន្លែងមួយដែលមានលក់ទំនិញជាច្រើនប្រភេទ។

ផ្សារធំថ្មីជាផ្សារដែលមានប្រជាប្រិយភាពពីសំណាក់ភ្ញៀវទេសចរ និងអ្នករស់នៅភ្នំពេញដែលមានមនុស្សអ៊ូអរគ្រប់ពេល។ ភ្ញៀវដែលមកកម្សាន្តអាចជាវនូវផលិតផលស្រស់ និងចម្អិនជាច្រើនមុខ គ្រឿងអលង្ការ នាឡិកា ស្បែកជើង សម្ភារៈសិក្សា ផ្កាស្រស់ សម្លៀកបំពាក់ រួមមានអាវយឺត និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។ អ្នកអាចតថ្លៃនៅពេលអ្នកទិញទំនិញអ្វីមួយ!

ចាប់បើកពីម៉ោង៖ 06.00 ព្រឹកដល់ម៉ោង 5.00 ល្ងាច រៀងរាល់ថ្ងៃ

ឈ្មោះផ្សារទួលទំពូងកើតចេញដោយសារមានជនជាតិរុស្ស៊ីជាច្រើនចូលចិត្តមកទិញទំនិញផ្សេងៗនៅទីនេះក្នុងទសវត្សឆ្នាំ 1980 ។ ប្រសិនបើលោកអ្នកកំពុងស្វែងរកវត្ថុបុរាណ និងចំណីអាហារក្នុងស្រុក ផ្សារនេះគឺជាកន្លែងដែលស័ក្តិសមសម្រាប់អ្នក។ ផ្សារនេះមានតូបលក់វត្ថុអនុស្សាវរីយ៍ និងសម្លៀកបំពាក់ជាច្រើន។

ផ្សារឥតម៉ាស៊ីនត្រជាក់នេះពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរ។ នៅខាងក្នុងផ្សារ អ្នកអាចវង្វេងប្រសិនបើអ្នកមិនអាចចំណាំផ្លូវបាន។ ជាការពិត តាមផ្លូវដើរ ពោរពេញទៅដោយគំនរសម្លៀកបំពាក់ ស្បែកជើងនិងកាបូបដែលអាចធ្វើឲ្យអ្នកច្រឡំផ្លូវបាន។

ចាប់បើកពីម៉ោង៖ 06.00 ព្រឹកដល់ 5.00 ល្ងាច រៀងរាល់ថ្ងៃ

ពេលដើរតាមបណ្តោយមាត់ទន្លេ អ្នកនឹងឃើញខណ្ឌផ្សេងៗនៃរាជធានីភ្នំពេញកាលពីសម័យមុន ហើយជាពិសេសគឺអាគារពីសម័យអាណានិគមបារាំងមួយចំនួនដូចជា ប៉ុស្តិ៍ប្រៃសណីយ៍ FCC (ក្លឹបអ្នកកាសែតបរទេស) និងអាគារជាច្រើនទៀត។ នៅតាមមាត់ទន្លេគឺមានសភាពអ៊ូអរ និងសម្បូរទៅដោយបានីយដ្ឋាន ហាង និងភោជនីយដ្ឋាន។

ឧទ្យានតាមមាត់ទន្លេជាកន្លែងល្អបំផុតក្នុងការស្រូបយកខ្យល់អាកាសជាពិសេសនៅពេលថ្ងៃលិចដែលជាពេលសីតុណ្ហភាពចុះត្រជាក់។ អ្នកអាចមើលមនុស្សសម្រាកលំហែកាយ និងដើរកម្សាន្តពេលរសៀលនៅលើសួន។ សម្រាប់អ្នកដែលក្រោកពីព្រលឹម ពួកគាត់អាចទស្សនាព្រះអាទិត្យរះដ៏ស្រស់ស្អាតលើដងទន្លេនៅខាងមុខព្រះបរមរាជវាំង។

ទន្លេមេគង្គមានតួនាទីយ៉ាងសំខាន់ក្នុងវប្បធម៌របស់ប្រទេសកម្ពុជាពីព្រោះវាជាសរសៃឈាមដែលហូរកាត់តាមបេះដូងនៃតំបន់អាស៊ីអាគ្នេយ៍។ តាមរយៈការហូររបស់វានៅក្នុងប្រទេសកម្ពុជា ទន្លេមេគង្គជួបបឹងទន្លេសាបដែលជាបឹងធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ និង ជាបេះដូងនៃប្រទេសកម្ពុជា។

បន្ទាប់ពីត្រឡប់មកពីទស្សនាកន្លែងទាក់ទាញនានានៅក្នុងរាជធានីភ្នំពេញពេញមួយថ្ងៃ អ្នកគួរសាកល្បងជិះទូកកម្សាន្តនៅលើទន្លេ មេគង្គរហូតដល់បឹងទន្លេសាប។ មានសហគមន៍ដ៏ធំមួយនៅលើបឹងនោះផងដែរ។ ក្នុងកំឡុងពេលនៃការកម្សាន្តនេះ ភ្ញៀវទេសចរអាចឈប់សំចត ដើម្បីទទួលទានភេសជ្ជៈនៅហាងកាហ្វេអណ្តែតទឹកមួយនៅកណ្តាលបឹង ទស្សនា និងស្វែងយល់ពីសហគមន៍តូចៗតាមមាត់ទន្លេ និងទស្សនាប្រាសាទបុរាណដែលស្ថិតនៅដាច់ស្រយាល។

ចាប់បើកពីម៉ោង៖ 4.00 ល្ងាចដល់ 5.30 ល្ងាច រៀងរាល់ថ្ងៃ

A visit in Cambodia would not be complete without seeing the Temples of Angkor. Indeed, with its 400 km2, Angkor Archaeological Park contains magnificent remains of the ancient capital of the Khmer Empire, from the 9th to the 15th. Angkor Wat, in its beauty and state of preservation, is unrivaled.

Angkor Wat is easily accessible from Phnom Penh via domestic flights by Bassaka Air or Cambodia Angkor Air. There are several daily flights at different times of the day.

Open: Daily 05:00 – 18:00

For more information or to plan your visit, our tour desk team is ready to assist you.

Phone: +855 23 235533
Email: tours@nagaworld.com