គ្រប់ជាតិសាសន៍ទាំងអស់តម្រូវឲ្យស្នើសុំទិដ្ឋាការ លើកលែងតែមកពីប្រទេសមួយចំនួនដូចជា៖

  • ម៉ាឡេស៊ី
  • ថៃ
  • ឡាវ
  • សិង្ហបុរី
  • ហ្វីលីពីន
  • វៀតណាម

សម្រាប់ជាតិសាសន៍ដទៃ ទិដ្ឋាការនៅពេលមកដល់ អាចត្រូវបានរៀបចំដែលមានសុពលភាព 30 ថ្ងៃដែលចេញដោយអាកាសយាន ដ្ឋានអន្តរជាតិ ភ្នំពេញ ព្រលានយន្តហោះអន្តរជាតិសៀមរាប និងច្រកព្រំដែនអន្តរជាតិ។ ទិដ្ឋាការ ក៏អាចទទួលបាននៅតាមស្ថានទូតកម្ពុជា ឬកុងស៊ុលដែលនៅក្រៅប្រទេសផងដែរ។ តម្លៃទិដ្ឋាការសម្រាប់ទេសចរម្នាក់គឺ 30 ដុល្លារ (អាចប្រែប្រួល) និង 35 ដុល្លារ (អាចប្រែប្រួល) សម្រាប់ពាណិជ្ជករ។ ទិដ្ឋាការអាចពន្យារនៅឯនាយកដ្ឋានអន្តោប្រវេសន៍រាជធានីភ្នំពេញ។ ទិដ្ឋាការឥតគិតថ្លៃ (K) គឺសម្រាប់ផ្តល់ជូនសញ្ជាតិកម្ពុជាដែលរស់នៅក្រៅប្រទេស។

នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តចេញនូវ ទិដ្ឋាការអេឡិចត្រូនិក (E-visas) ។ លោកអ្នកគ្រាន់តែបំពេញសំណុំបែបបទតាមអ៊ីនធឺណិត ដែលមាននៅទីនេះនិងទូទាត់ប្រាក់តាមកាតឥណទាន ព្រមទាំងបញ្ជួនរូបថតទំហំបិទលិខិត ឆ្លងដែន ជារូបភាពប្រភទ JPEG/PNG មកតាមអ៊ីនធឺណិត។ ទិដ្ឋាការ នឹងចេញឲ្យប្រើប្រាស់បាន ត្រឹមរយៈពេលបីថ្ងៃនៃថ្ងៃធ្វើការ។

ទិដ្ឋាការអេឡិចត្រូនិក មានសុពលភាពស្នាក់នៅ 30 ថ្ងៃ សម្រាប់ការចូលមកម្តង ចំពោះទិដ្ឋាការ អ្នកទេសចរណ៍ទូទៅ។ បច្ចុប្បន្ននេះ ទិដ្ឋាការអេឡិចត្រូនិក មិនមានសម្រាប់សញ្ជាតិមកពីអៀរ៉ង់ អៀរ៉ាក់ បាគីស្ថាន អាហ្វហ្គានីស្ថាន បង់ក្លាដេស អារ៉ាប់រួម អាល់សឺរី សូដង់ និងស្រីលង្ការ។

ព័ត៌មានលម្អិតពីទិដ្ឋាការនៅប្រទេសកម្ពុជា

ទិដ្ឋាការអាចទទួលបាននៅតាមកន្លែងដូចខាងក្រោម៖

អាកាសយានដ្ឋាន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
ព្រលានយន្តហោះអន្តរជាតិសៀមរាប
ច្រកព្រំដែនកម្ពុជា-វៀតណាម ច្រកព្រំដែនអន្តរជាតិ បាវិត
ច្រកព្រំដែនអន្តរជាតិ ក្អមសំណ
ច្រកព្រំដែនកម្ពុជា-ថៃ ច្រកព្រំដែនអន្តរជាតិ ចាំយាម
ច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែត
ច្រកព្រំដែនអន្តរជាតិ អូស្មាច់

ព័ត៌មានទូទៅ និងអត្រាប្តូរប្រាក់

ប្រាក់ដុល្លារអាមេរិកត្រូវបានទទួលដោយអាជីវកម្មជាច្រើន ទោះបីជាប្រាក់រៀលគឺជារូបិយពបណ្ណរបស់ប្រទេសកម្ពុជាក៏ដោយ។ ការដាក់ប្រាក់រៀលតាមខ្លួនគឺជាការល្អ សម្រាប់ការទិញឥវ៉ាន់ និងការធ្វើដំណើរ។ បច្ចុប្បន្ននេះ អត្រាប្តូរប្រាក់អាមេរិក/រៀលគឺប្រហែលជា 4000 រៀល សម្រាប់ 1 ដុល្លារ (អាចមានការផ្លាស់ប្តូរ)។ ដើម្បីដឹងព័ត៌មានបន្ថែមអំពីអត្រាប្តូរប្រាក់សូមចូលទៅកាន់​​គេហទំព័រដូចខាងក្រោម៖ XEXE.

កាត Credit Cards

កន្លែងភាគច្រើនទទួលយកកាត Credit Card ក្នុងប្រទេសកម្ពុជា (រាជធានីភ្នំពេញនិងសៀមរាប) ។ ម៉ាស៊ីន ATM អាចរកបាននៅក្នុងរាជធានីភ្នំពេញ និងទីតាំងទេសចរណ៍សំខាន់ៗជាច្រើន។ ទំាងនេះគឺជាឈ្មោះកាត Credit Card ដែលគេទទួលយកភាគច្រើនដូចជា ៖ វីសាកាត ម៉ាស្ទ័រកាត (MC) និង JCB។
ណាហ្គាវើល ផ្តល់ជូននូវម៉ាស៊ីន ATM ពីធនាគារផ្សេងៗគ្នាដូចជា៖ ធនាគារកាថៃ យូណៃធីត ធនាគារកម្ពុជាអាស៊ី ធនាគារស៊ីអាយអឹមប៊ី ធនាគារ Maybank និងធនាគារ ANZ ។ មានជម្រើសប្រាក់កម្ចីមុនសម្រាប់អ្នកដំណើរអន្តរជាតិនៅកាស៊ីណូផងដែរ។

មូលប្បទានបត្រទេសចរណ៍ Travellers’ cheque

ទោះបីជាមូលប្បទានបត្រទេសចរណ៍ហាក់ដូចជាហួសសម័យចំពោះមនុស្សមួយចំនួន វាក៏ជាវិធីងាយស្រួលយកមកជាមួយនៅក្នុងប្រទេសកម្ពុជា។ មូលប្បទានបត្រទេសចរណ៍ត្រូវបានទទួលយកនៅធនាគារភាគច្រើន និងនៅការិយាល័យប្តូរប្រាក់មួយចំនួន។

ម៉ោងធ្វើការ

កន្លែងទេសចរណ៍សំខាន់ៗនៅរាជធានីភ្នំពេញបើកដំណើរការជារៀងរាល់ថ្ងៃ ទាំងថ្ងៃបុណ្យជាតិ ហើយជាទូទៅចាប់បើកពីម៉ោង 8 ព្រឹកដល់ម៉ោង 5 ល្ងាច។ ប្រាសាទអង្គរវត្ត ទន្លេបាទី និងប្រាសាទសម្បូរព្រៃគុក ព្រមទាំងសួនច្បារជាតិជាច្រើនក៏បើករៀងរាល់ថ្ងៃពី ព្រលឹមទល់ព្រលប់ដែរ។ ផ្សារនៅរាជធានីភ្នំពេញបើកចាប់ពីម៉ោង 6 ព្រឹកដល់ 5 ល្ងាចជារៀងរាល់ថ្ងៃ ចំណែកកហាងលក់អីវ៉ាន់បើកពីម៉ោង 8 ព្រឹកដល់ម៉ោង 7 យប់ (អាចយប់ជាងនេះនៅតំបន់ទេសចរណ៍)។ ធនាគារបើកចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 8.30 នាទីព្រឹក ដល់ 3.30 នាទីល្ងាច ហើយថ្ងៃសៅរ៍ពេលព្រឹក (8.30 នាទីព្រឹក-11.30 នាទីព្រឹក)។

ថ្ងៃឈប់សម្រាក

ខាងក្រោមនេះគឺជាថ្ងៃឈប់សម្រាកជាតិប្រចាំឆ្នាំ 2018។ សូមបញ្ជាក់ថាថ្ងៃឈប់សម្រាកសម្រាប់សាសនាព្រះពុទ្ធអាចប្រែប្រួល និងផ្លាស់ប្តូរជារៀងរាល់ឆ្នាំទៅតាមប្រតិទិនចន្ទគតិ។ ថ្ងៃឈប់សម្រាកជាតិដែលចំថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យតម្រូវឲ្យលើក និងឈប់សម្រាកនៅថ្ងៃច័ន្ទបន្ទាប់។

កាលបរិច្ឆេទ ថ្ងៃឈប់សម្រាក
1 មករា, 2018 បុណ្យចូលឆ្នាំសកល
7 មករា, 2018 ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍
31 មករា, 2018 មាឃបូជា
8 មីនា, 2018 ទិវាសិទ្ធិនារីអន្តរជាតិ
14, 15, 16 មេសា 2018 ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
29 មេសា, 2018 ពិធីបុណ្យវិសាខបូជា
1 ឧសភា, 2018 ទិវាពលកម្មអន្តរជាតិ
3 ឧសភា, 2018 ព្រះរាជពិធីច្រត់ព្រះនង្គ័ល
13, 14, 15 ឧសភា, 2018 ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រសម្តេចព្រះបរមនាថនរោត្តមសីហមុនី
1 មិថុនា, 2015 ទិវាកុមារអន្តរជាតិ
18 មិថុនា, 2018 ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចម៉ែ
24 កញ្ញា, 2018 ទិវាប្រកាសប្រើរដ្ឋធម្មនុញ្ញ
8, 9, 10 តុលា, 2018 ពិធីបុណ្យភ្ជុំបិណ្ឌ
15 តុលា, 2018 ពិធីគោរពព្រះវិញ្ញាណក្ខន្ធ “ព្រះបរមរតនកោដ្ឋ”
23 តុលា, 2018 សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស
29 តុលា, 2018 រាជាភិសេកព្រះករុណាព្រះបរមនាថនរោត្តមសីហមុនី
9 វិច្ឆិកា , 2018 ទិវាបុណ្យឯករាជ្យជាតិ
21, 22, 23 វិច្ឆិកា, 2018 ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ
10 ធ្នូ, 2018 ទិវាសិទ្ធិមនុស្សអន្តរជាតិ

ប៉ូលីសផ្នែកទេសចរណ៍

ក្នុងករណីបន្ទាន់ (បាត់លិខិតឆ្លងដែន ចោរលួច ឬករណីផ្សេងៗ) សូមទំនាក់ទំនងទៅកាន់ប៉ូលីស និងស្ថានទូតប្រចាំប្រទេសរបស់អ្នក។
ទំនាក់ទំនងមកកាន់ប៉ូលីសផ្នែកទេសចរណ៍ដោយចុចទៅកាន់លេខ 117 ឬ 012 942 484

ស្ថានទូតបរទេស

ប្រទេស លេខទូរស័ព្ទខ្សែទី 1 លេខទូរស័ព្ទខ្សែទី 2 អាសយដ្ឋាន
Australia 023 213 470 023 213 413 #16B, National Assemble street
Bulgaria 023 217 504 023 212 792 #227-229, Norodom Boulevard
China 023 720 920/921 023 720 922 #156, Mao Tse Toung Boulevard
Cuba 023 213 965 023 217 428 #96-98, Street 214
France 023 430 020 023 430 037 #1, Monivong Boulevard
Germany 023 216 381
or 023 216 193
023 217 016 #76-78, Street 214
India 023 210 912/913 023 213 640 #5, Street 466
Indonesia 023 217 934
or 023 216 148
023 217 566 #1, Street 466 (Corner w/ Norodom Blvd)
Korea (South) 023 211 900/903 023 219 200 #50-52, Street 214
Korea North) 023 217 013 023 217 013 #39, Suramarith Boulevard
Japan 023 217 161 023 216 162 #194, Norodom Boulevard
Laos 023 997 931 023 720 907 #15-17, Mao Tse Toung Boulevard
Malaysia 023 216 176/177 023 726 101 #220-222, Norodom Boulevard
Philippines 023 222 303/304 023 215 143 #15, Street 422
Thailand 023 726 306 023 726 303 #196, Preah Norodom Boulevard
Russia 023 210 931
or 023 215 082
023 216 776 #213, Sothearos Boulevard
Singapore 023 221 875 023 214 578 #129, Norodom Boulevard
Vietnam 023 726 274 023 726 495 #440A, Monivong Boulevard
United Kingdom 023 427 124 023 427 125 #27-29, Street 75
United State of America 023 728 000   #1, Street 96

តើខ្ញុំគួរយកអ្វីខ្លះមកប្រទេសកម្ពុជា?

ខាងក្រោមនេះគឺជាបញ្ជីរាយនូវឈ្មោះវត្ថុមួយចំនួនដែលអ្នកគួររៀបចំមុនមកដល់ប្រទេសកម្ពុជា៖

  • ច្បាប់ចម្លងលិខិតឆ្លងដែនរបស់អ្នកដែលគួរទុកនៅកន្លែងមានសុវត្ថិភាព
  • រូបថតមានទំហំដូចរូបថតលិខិតឆ្លងដែរន (សម្រាប់សុំទិដ្ឋាការ)
  • លុយរាយ (1 ដុល្លារអាមេរិក 10 ដុល្លារអាមេរិក 20 ដុល្លារអាមេរិក)
  • ឆ័ត្រ ឬអាវភ្លៀង ប្រសិនបើអ្នកធ្វើដំណើរមកនៅក្នុងខែវស្សា (ខែកក្កដា រហូតដល់តុលា)
  • កាបូបក្រវ៉ាត់ចង្កេះដើម្បីដាក់លុយ និងការពារចោរឆក់

វប្បធម៍របស់ជនជាតិខ្មែរ

បើទោះបីជាប្រទេសកម្ពុជាមានកំណើនផ្នែកទេសចរណ៍ច្រើនក្តី ប្រទេសនេះនៅតែមានវប្បធម៌ដែលប្រកាន់ខ្ជាប់របស់ខ្លួន។ នេះជារឿងសំខាន់ណាស់ដែលភ្ញៀវទេសចរដែលអញ្ជើញមកទស្សនាអាចសម្របខ្លួនទៅតាមវប្បធម៌របស់អ្នកស្រុកនៅទីនេះ។ លោកអ្នកនឹងឃើញបញ្ជីនៃរឿងដែលអ្នកគួរធ្វើ និងមិនគួរធ្វើពេលដែលអ្នកអញ្ជើញមកទស្សនាប្រទេសកម្ពុជានៅខាងក្រោម។

គួរធ្វើ មិនគួរធ្វើ
ដោះស្បែកជើងរបស់អ្នកមុនចូលទៅកាន់ទីកន្លែងសក្ការៈ (វត្ត) ឬផ្ទះរបស់នរណាម្នាក់ កុំប្រើជើងរបស់អ្នកចង្អុលទៅកាន់អ្នកដទៃ
ស្លៀកសម្លៀកបំពាក់សមរម្យពេលទៅវត្ត (អាវបិទជិត និងសំពត់ក្រោមជង្គង់) កុំប៉ះក្បាលរបស់ជនជាតិខ្មែរ
សុំការអនុញ្ញាតមុនថតរូបនរណាម្នាក់ ឬលោកសង្ឃ ស្ត្រីមិនអាចប៉ះពាល់ព្រះសង្ឃ ឬប្រគេនវត្ថុទៅដល់ព្រះសង្ឃដោយផ្ទាល់នោះទេ
យកដៃបាំងធ្មេញពេលអ្នកយកឈើចាក់ធ្មេញ សូមកុំបង្ហាញក្តីស្រឡាញ់របស់អ្នកនៅទីសាធារណៈ
គោរពចាស់ទុំ ការស្រែក និងបាត់បង់ម្ចាស់ការលើខ្លួនឯងជាការមិនគួរធ្វើ
ប្រើដៃទាំងពីរដើម្បីជូននាមបណ្ណអាជីវកម្មរបស់អ្នក កុំតថ្លៃខ្លាំងពេក សូមរក្សាតម្លៃឲ្យសមស្របសម្រាប់ភាគីទាំងសងខាង
ឱនក្បាលចុះបន្តិច និងយកដៃទំាងពីរផ្គុំចូលគ្នានៅត្រង់ដើមទ្រូងដើម្បីធ្វើការគោរពដល់អ្នកដទៃ សូមកុំហុចលុយឲ្យកុមារនៅតាមផ្លូវ ឬទិញឥវ៉ាន់ឲ្យពួកគេ វាជាការជម្រុញ ឲ្យពួកគេមិនទៅសាលារៀន។