Dance Stars
ក្រុមរាំ 6 នាក់ដែលមានទេពកោសល្យមកពីប្រទេសកូឡុំប៊ី បានធ្វើឲ្យភ្ញៀវមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅគ្រប់ឆាកទូទាំងណាហ្គាវើលដ៍ជាមួយក្បាច់រាំដ៏រស់រវើក ស៊ិចស៊ី និងអស្ចារ្យ រួមមានក្បាច់រាំ Mambo, Bamboleo, Mirage, Salsa, Salsamba និង Tango។ ពួកគេធ្លាប់បានសម្តែងជាមួយកំពូលតារាចម្រៀង Jennifer Lopez បានឈ្នះពានរង្វាន់ Salsa ពិភពលោក និងមានបទពិសោធន៍សម្តែងក្នុងកម្មវិធីលំដាប់កំពូលធំៗនៅម៉ាកាវ ទួគី អាមេរិក ពូតូរីកូ និងប្រទេសជាច្រើនទៀត!



Yuna-Stilt Violinist
កញ្ញា Yuna Mao ដែលជាសិល្បការិនីលេងវីយ៉ូឡុងលើស្បែកជើងឈើវែងដ៏ពូកែ និងស្រស់ស្អាតមកពីតៃវ៉ាន់នេះ ធ្លាប់បានសម្តែងទូទាំងពិភពលោកជាមួយជំនាញលេងវីយ៉ូឡុងដែលពិសេសគ្មានពីរ។ ណាហ្គាវើលដ៍មានមោទនភាពដែលមានកញ្ញា Yuna សម្តែងនៅគ្រប់ឆាករបស់យើង។ សូមមកទស្សនាការសម្តែងលេងវីយ៉ូឡុងដ៏ពិសេសរបស់គាត់ដែលនឹងធ្វើឲ្យលោកអ្នកមិនសរសើរមិនបាន។

  • កំពូលសិល្បការិនីលេងវីយ៉ូឡុងលើស្បែកជើងឈើវែងនេះសម្តែងនៅគ្រប់ឆាកទូទាំងណាហ្គាវើលដ៍រៀងរាល់សប្តាហ៍។