មណ្ឌលស្ប៉ាប្រណីត The Elixir of Life ថ្មី

ទទួលយកនូវបទពិសោធន៍ស៉្បាប្រកបដោយសេចក្តីសុខ និងសម្រាប់សុខភាពផ្លូវកាយ ផ្លូវចិត្ត អារម្មណ៍ និងសម្រស់! បើកបម្រើ 24 ម៉ោង រៀងរាល់ថ្ងៃ


សេចក្តីសុខពេញរាងកាយ (180 នាទី)ខាត់ស្បែកដោយប្រើប្រេងក្រអូប
Paradise body massage:

    ដោយប្រើប្រេងរឹតពិសេសដើម្បីបង្កើនសុខភាពផ្លូវភេទ

Download Menu

ម៉ោងធ្វើការ៖រៀងរាល់ថ្ងៃ 24 ម៉ោង
លេខទូរស័ព្ទ៖+855 (23) 22 88 22
អ៊ីម៉ែល៖spa@nagaworld.com


ជម្រាបសួរ ! មណ្ឌលស៉្បាណាហ្គាវើលដ៍ សូមស្វាគមន៍!

មណ្ឌលស៉្បារបស់ណាហ្គាវើលដ៍ មានកិត្តិយស សូមផ្តល់ជូន នូវបទពិសោធន៍ស៉្បាដែលមិនអាចបំភ្លេចបាន ជាមួយវិធី-
សាស្ត្រនៃការម៉ាស្សាព្យាបាលតាមបែបធម្មជាតិ និងតាម បែបបុរាណ រួមទាំងការទទួលបាននូវអារម្មណ៍ភ្លឺថ្លា និង អរិយធម៌ដែលចេញពីរចនាបថបែបសាសនាបុរាណ។
ជាមួយអ្នកជំនាញម៉ាស្សាព្យាបាលអាជីព ដែលមាន បទពិសោធន៍យូរឆ្នាំ មណ្ឌលស៉្បា របស់ណាហ្គាវើលដ៍ ធានា ផ្តល់ជូនឲ្យលោកអ្នកនូវភាពស្រស់ស្រាយក្នុងរាងកាយ និង ភាពរីករាយស្រស់ថ្លាក្នុងអារម្មណ៍យ៉ាងពិតប្រាកដ ។ ជាមួយស្នាមញញឹមគារវកិច្ចដ៏កក់ក្តៅ បន្ទប់លក្ខណៈឯកជន
ដាច់ដោយឡែកទាំងអស់ដែល បំពាក់ដោយឧបករណ៍ ស្ទីម សូណា និងអាងទឹកក្តៅទឹក ត្រជាក់ នឹងផ្តល់សុខភាព និងសុភមង្គលដល់លោកអ្នក ។
មណ្ឌលស៉្បារបស់ណាហ្គាវើលដ៍ សូមផ្តល់ជូននូវបទ ពិសោធន៍ សម្រួលអារម្មណ៍ រាងកាយ និងសរសៃឈាម ក្នុងបរិយាកាស រីករាយស្រស់ស្រាយដែលលោកអ្នកនឹកស្មានមិនដល់ ។ សូមទទួលយកបទពិសោធន៍ដ៏អស្ចារ្យពីមណ្ឌលស៉្បានៅ
ណាហ្គាវើលដ៍…បទពិសោធន៍សម្រាប់សុខភាពពិតប្រាកដ




ម៉ាស្សាបែបបុរាណសម្រាប់សុខភាព (180 នាទី)/th>

ស្អំថ្នាំបុរាណ
ម៉ាស្សាស្ប៉ាខ្មែរបុរាណ 4 ប្រភេទ

    ការផ្តល់ជូនស៉្បាតាមក្បួនបុរាណខ្មែរ ត្រូវបានផ្តួចផ្តើម សហការរួមគ្នារវាងណាហ្គាវើលដ៍ និងក្រសួងទេសចរណ៍ ។ វាត្រូវបានផ្តល់ជូនជាផ្លូវការក្នុងឆ្នាំ 2009 ដែលមានការចូលរួមជាកិត្តិយសពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍⁣ និង លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
    ស៉្បាបែបបុរាណដោយមិនប្រើប្រេងនេះ ម៉ាស្សាដោយអ្នក ជំនាញអាជីពដោយពត់ខ្លួនអ្នកតាមបែបយ៉ូហា្គ និងចុច សង្កត់សរសៃ ។ ការម៉ាស្សាបែបនេះមានប្រសិទ្ធភាព បង្កើនថាមពលដល់រាងកាយ សម្រួលចរន្តឈាម និង ចលនា ។ អ្នកជំនាញស៉្បារបស់យើង នឹងពត់ ដក ទាញ បង្កើតភាពស្រស់ស្រាយដល់រាងកាយ និងអារម្មណ៍ ។ ការស៉្បាព្យាបាលតាមក្បួនបុរាណខ្មែនេះ ម៉ាស្សាដោយអ្នក ចាប់សរសៃអាជីព 2 នាក់ក្នុងពេលតែមួយ ឬហៅតាម
    សាមញ្ញថា ម៉ាស្សាដៃ 4 ។ ការម៉ាស្សាបែបបុរាណដៃ 4 នេះ នឹងធ្វើឲ្យអ្នកទទួលបានអត្ថប្រយោជន៍ទ្វេដង សម្រាប់
    រាងកាយ និងអារម្មណ៍ ! ការម៉ាស្សាតាមក្បួនបុរាណខ្មែរនេះ ត្រូវបានកែសម្រួល ដើម្បីផ្តល់នូវការម៉ាស្សាព្យាបាល និងពត់ដៃ ពត់ជើង ពត់ខ្លូនតាមបច្ចេកទេសពិសេស និងផ្តល់ប្រសិទ្ធភាពខ្ពស់ ។

Download Menu

ម៉ោងធ្វើការ៖រៀងរាល់ថ្ងៃ 24 ម៉ោង
លេខទូរស័ព្ទ៖+855 2 322 8822
អ៊ីម៉ែល៖spa@nagaworld.com
ទីតាំង៖ជាន់ទី 1 អាគារខាងជើង
  • មណ្ឌលស្ប៉ាឆ្នើមប្រចាំឆ្នាំ 2015 ពីក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា
  • មណ្ឌលជំនាញស្ប៉ាប្រចាំឆ្នាំ 2014 ពីក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា
  • World Luxury Spa Awards Winner 2016