រីករាយពិសាម្ហូបថ្មីជាច្រើនមុខមកពីជុំវិញពិភពលោកនៅណាហ្គាវើល មានដូចជាសាច់ក្តាមបំពងជាមួយទឹកជ្រលក់ស្វាយ បឺហ្គឺរសាច់បង្គា សាច់ចៀមជាប់ឆ្អឹងបំពង បាយឥណ្ឌាជាមួយសាច់ពពែ សាច់មាន់រុំជាមួយម្សៅតូទីឡា ត្រីសាលម៉ុន និងត្រីស៊ូស៊ី! កាន់តែពិសេសជាមួយបង្អែមដ៏ឈ្ងុយឆ្ងាញ់ ដូចជានំរសជាតិសូកូឡា​ និងតែបៃតង ឬរីករាយតាមចិត្តជាមួយប៊ុហ្វេកំពូលរសជាតិក៏បាន!

ទីតាំង: ជាន់ទី 1 សណ្ឋាគារផ្នែកខាងជើង
ម៉ោងបម្រើការ: បើកប្រចាំថ្ងៃ
6:00 ព្រឹក ដល់ 10:00 ព្រឹក (អាហារពេលព្រឹក)
11:00 ព្រឹក ដល់ 2:30 ថ្ងៃ (អាហារថ្ងៃត្រង់)
5:00 ល្ងាច ដល់ 9:30 យប់ (អាហារពេលល្ងាច)
សម្លៀកបំពាក់: ស្អាតសមរម្យ
លេខទំនាក់ទំនង: +855 2 322 8822; Ext. 7026
អ៊ីម៉ែល: f&b@nagaworld.com

The-Pangea-New-Menu-2017-small-banner