អាហាររសជាតិដើមពីអ៊ីតាលីរួមផ្សំជាមួយការចម្អិនដែលពោរពេញដោយការច្នៃប្រឌិត គឺមាននៅទីនេះ។ អាចជ្រើសរើសអាហារដ៏ឈ្ងុយឆ្ងាញ់តាមតម្រូវការជាមួយការរៀបចំអាហារដ៏ពិសេសរបស់ចុងភៅដ៏ចំណានរបស់យើងខ្ញុំ។ លោកអ្នកអាចជ្រើសរើសស្រា និងបង្អែមជាច្រើនប្រភេទផងដែរ។ ភោជនីយដ្ឋានអ៊ីតាលីនេះ គឺជាកន្លែងដ៏ល្អបំផុតសម្រាប់ការទទួលទានអាហារពេលល្ងាចជាលក្ខណៈឯកជន ពិសាស្រាក្រឡុក និងជាទីកន្លែងដ៏ប្រណីតសម្រាប់ការរៀបចំកម្មវិធីពិសេសផងដែរ។ រីករាយអាហារពេលល្ងាចកម៉្មង់ប្រចាំថ្ងៃនៅភោជនីយដ្ឋានអ៊ីតាលីដ៏ល្អបំផុតក្នុងរាជធានីភ្នំពេញ។

ទីតាំង៖ ជាន់ទី 1 ផ្នែកខាងជើងនៃសណ្ឋាគារ
ម៉ោងធ្វើការ៖ 11:00 ព្រឹកដល់ 11:00 យប់ រៀងរាល់ថ្ងៃ
សម្លៀកបំពាក់៖ ស្អាតសមរម្យ
លេខទូរស័ព្ទ៖ +855 2 322 8822; Ext. 7903
អ៊ីម៉ែល៖ dining@nagaworld.com