អំពី ណាហ្គាវើល

ប្រវត្តិរបស់ NagaWorld®

រាជធានីភ្នំពេញ គឺជាទីតាំងប្រវត្តិសាស្រ្តដ៏គួរឲ្យកត់សម្គាល់ ដែលមានភូមិសាស្រ្តស្ថិតនៅតាមបណ្តោយដង ទន្លេមេគង្គ និងទន្លេសាប។ ហើយពិភព NagaWorld® បានចាប់បដិសន្ធិឡើងនាឆ្នាំ ១៩៩៥ ក្នុងរាជធានី ដែលជាបេះដូងនៃប្រទេសកម្ពុជា និងជាទីប្រវត្តិសាស្រ្តដ៏រុងរឿងរបស់ខ្មែរ។ អត្ថន័យនៃឈ្មោះ NagaWorld® បើតាមជំនឿខាងសាសនា គឺតំណាងឲ្យស្តេចនាគ ឬ “នាគរាជ” មានក្បាល ៧ ដែលគេជឿថាស្តេចនាគ ស្នាក់អាស្រ័យក្នុងទន្លេ និងជាអ្នកការពាររាជធានីភ្នំពេញ។ មានរឿងនិទានដំណាលថា ស្តេចនាគនឹងបង្ហាញខ្លួនលេងទឹកនៅពេលមានឥន្ទធនូ ដែលជាតំណាងឲ្យសិរីសួស្តីដ៏ប្រសើរបំផុត។ ដូច្នេះ NagaWorld® គឺប្រៀបប្រដូចទៅនឹងនិមិត្តរូបនៃការចាប់ផ្តើម និងភាពរុងរឿងថ្កុំថ្កើនជានិច្ច។

តាំងពីពេលចាប់បដិសន្ធិមក NagaWorld® បានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់រាប់ចាប់ពីភ្ញៀវទេសចរកម្សាន្តក្នុងវិស្សមកាល រហូតដល់ភ្ញៀវទេសចរដែលធ្វើដំណើរជុំវិញពិភពលោក ដើម្បី ស្វែងយល់នូវការកម្សាន្តដ៏ពិតប្រាកដ។ បច្ចុប្បន្ន NagaWorld® ត្រូវបានគេទទួលស្គាល់ថាជាសណ្ឋាគារ កាស៊ីណូដ៏ល្បីល្បាញ និងល្អប្រណីតក្នុងតំបន់ឥណ្ឌូចិន អាស៊ីអាគ្នេយ៍ និងជុំវិញពិភពលោក។ នៅស្លាបខាង មាន ៨ ផ្នែក ជាសាលដ៏ធំសម្រាប់ការកម្សាន្ត មានបន្ទប់ខារ៉ាអូខេ និងស្លុតម៉ាស៊ីន។ ការផ្តល់ជូនរួមគ្នានូវ បន្ទប់ប្រណីតជាង ៥០០ និងបន្ទប់ពិសេសនៅស្លាបខាងសណ្ឋាគារមាន ១៤ ផ្នែក ជាមួយនឹងកន្លែងស្ប៉ា ដ៏ល្អបំផុត ធ្វើឲ្យលោកអ្នកអាចរីករាយកម្សាន្តប្រកបដោយផាសុកភាព។

ចំណុចពិសេសរបស់ NagaWorld®

នៅពេលភ្ញៀវបានឈានចូលមកដល់ក្លោងទ្វារ NagaWorld® ហាក់បីដូចជាកំពុងធ្វើដំណើរឆ្ពោះទៅកាន់ អាណាចក្រខ្មែរនាសម័យអង្គរដ៏រុងរឿង។ បទពិសោធន៍នៃការទទួលរាក់ទាក់យ៉ាងកក់ក្តៅជារបៀបខ្មែរ លាយឡំជាមួយសំឡេងដ៏រីករាយនៃការកម្សាន្ត ដែលមាននៅជាន់ខាងក្រោមនៃ NagaWorld® ។

NagaWorld® បច្ចុប្បន្ន - ជាគោលដៅលំដាប់ទី ១

NagaWorld® ជាពិភពនៃការកម្សាន្ត ការជួបជុំ លំហែកាយ និងជាទីកម្សាន្តដ៏ធំមួយក្នុងតំបន់ឥណ្ឌូចិន។

NagaWorld® រាជធានីភ្នំពេញ គឺជាសណ្ឋាគារ និងទីកម្សាន្តដ៏ធំក្នុងប្រទេសកម្ពុជា លំដាប់ថ្នាក់ទី ១ ក្នុងចំណោមទីកម្សាន្តដ៏ទៃទៀត ដែលជាកម្មសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុន NagaCorp ស្ថិតក្នុងបញ្ជីភាគហ៊ុន របស់ហុងកុង។ NagaCorp ក៏ជាម្ចាស់ Nexus Karambunai នៅម៉ាឡេស៊ីផងដែរ។

NagaWorld® ជានិមិត្តសញ្ញាដែលគេទទួលស្គាល់ថា ជាគោលដៅកម្សាន្ត និង M.I.C.E. ក្នុងឥណ្ឌូចិន ។

សូមអបអរសាទរដល់លោកអ្នក ដែលបានចូលដល់ទីកន្លែងដ៏ល្អបំផុតក្នុងតំបន់។

NagaWorld® ក្នុងរាជធានីភ្នំពេញ

រាជធានីភ្នំពេញ (បានក្លាយមកពីពាក្យ “ភ្នំដូនពេញ” ឬ “ភ្នំរបស់លោកយាយពេញ”) គឺជារាជធានី និងជាបេះដូងនៃប្រទេសកម្ពុជា។ រាជធានីភ្នំពេញ បានក្លាយមកជារាជាធានីដ៏សំខាន់ជាងគេ តាំងពី សម័យអាណានិគមបារាំង និងបានប្រែក្លាយមកជាមជ្ឈមណ្ឌលសេដ្ឋកិច្ចជាតិដ៏សំខាន់ស្ទើរគ្រប់ វិស័យដូចជាឧស្សាហកម្ម ពាណិជ្ជកម្ម វប្បធម៌ ទេសចរ និងធនធានប្រវត្តិសាស្រ្តក្រោយឆ្នាំ 1979 ។

នៅពេលរាជធានីភ្នំពេញ ត្រូវបានគេស្គាល់ថាជា “ត្បូងពេជ្រនៅតំបន់អាស៊ី" វាត្រូវបានគេចាត់ទុកថា ជារាជធានីមួយដ៏ស្រស់ស្អាតបំផុតដែលបានស្ថាបនាឡើងដោយបារាំង ក្នុងតំបន់ឥណ្ឌូចិន នាឆ្នាំ 1920 ។ រាជាធានីភ្នំពេញភ្ជាប់ទៅកាន់ខេត្តសៀមរាប និងខេត្តព្រះសីហនុ គឺជាទិសដៅទេសចរក្នុង ស្រុក និងអន្តរជាតិដ៏គួរឲ្យកត់សម្គាល់មួយសម្រាប់ប្រទេសកម្ពុជា។ រាជធានីនេះត្រូវបានរកឃើញ ក្នុងឆ្នាំ 1434 ដែលជាទីចំណាប់អារម្មណ៍ផ្នែកប្រវត្តិសាស្រ្តយ៉ាងខ្លាំង។ ព្រះបរមរាជវាំង គឺជា ស្ថាបត្យកម្មមួយក្នុងស្ថាបត្យកម្មជាច្រើនដែលបានបន្សល់ទុកតាំងពីសម័យបារាំង។

រាជធានីភ្នំពេញ មានទីតាំងនៅត្រង់ចំណុចប្រសព្វនៃទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ មាន អត្រាប្រជាជនជាង 2 លាននាក់ នៃប្រជាជនសរុបជាង 14 លាននាក់។ រាជធានីភ្នំពេញ គឺជា រាជធានីដែលមានប្រជាជនច្រើនបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាពិសេស វាជាឃ្លាំងបណ្តុំនូវ វប្បធម៌ ពាណិជ្ជកម្ម និងនយោបាយរបស់ប្រទេសផងដែរ។

NagaWorld® - ពីអតីតកាល

ខែ ឧសភា ១៩៩៥

  • NagaWorld® ត្រូវបានដឹកនាំដោយអ្នកបង្កើតគឺអគ្គនាយក Tan Sri Dato’ Dr. Chen Lip Keong
  • NagaWorld® Limited គឺស្ថិតនៅក្រោម NagaCorp Ltd ដែលជាក្រុមហ៊ុនកម្សាន្តមានឈ្មោះក្នុងបញ្ជីក្រុមប្រឹក្សាផ្សារភាគហ៊ុនហុងកុង The Stock Exchange of Hong Kong Ltd
  • កាស៊ីណូបានដំណើរការតាំងពីខែឧសភា ១៩៩៥ នៅលើកប៉ាល់ដែលចតនៅលើទន្លេមេគង្គ រីឯ សណ្ឋាគារបានផ្តួចផ្តើមឡើងនៅខែធ្នូ ឆ្នាំ ២០០៦ ។
  • ការកំណត់យកទីតាំងនៅត្រង់ទន្លេមេគង្គ និងទន្លេសាប គឺជាប្រថ្នូលនៃភាពជោគជ័យ និងសំណាង
  • គោលគំនិតសំខាន់ គឺដំណើរការកាស៊ីណូបណ្តែតទឹកក្នុងរាជធានីភ្នំពេញដែលស្ថិតនៅលើទន្លេជាតិ
  • តាមរយៈការដេញថ្លៃជាអន្តរជាតិ NagaWorld® បានទទួលសិទ្ធិផ្តាច់មុខ និងការអនុញ្ញាតត្រឹមត្រូវ តាមច្បាប់ ជាទីកន្លែងសម្រាប់ការកម្សាន្ត។

១៩៩៦-២០០១

  • ដោយចាប់ផ្តើមពីកាស៊ីណូបណ្តែតទឹក NagaWorld® ទទួលបានជោគជ័យហើយបានបន្តការអភិវឌ្ឍ អាជីវកម្មរបស់ខ្លួនដោយឥតឈប់ឈរ និងបានប្តូរទីតាំងទៅតំបន់លំដាប់ខ្ពស់ គឺសួនឧទ្យានជាតិ សម្តេច ហ៊ុន សែន ដែលនេះជាសញ្ញាណនៃភាពរុងរឿង និងសំណាងល្អ។
  • ក្នុងកំឡុងឆ្នាំ 1996 ដល់ 2001 នៅពេលដែលព្រះរាជាណាចក្រកម្ពុជាបានឆ្លងកាត់កាលៈទេសៈច្របូកច្របល់ជាច្រើនទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកនយោបាយនោះ ភាពដឹកនាំដ៏មានចក្ខុវិស័យរបស់ Tan Sri Dato’ Dr. Chen Lip Keong បានដឹកនាំកប៉ាល់នេះឲ្យដើរតាមគន្លងដ៏ត្រឹមត្រូវ និងបានធ្វើឲ្យ NagaWorld® រីកចម្រើនទៅមុខនៅលើផ្ទៃទឹកដ៏ថ្លា ហើយបានបោះយុថ្កានៅលើដីសុវណ្ណ “The land of milk and honey” ដែលបានបង្កើតឡើងនូវស្លាកសញ្ញាលំដាប់ខ្ពស់ និងជាពន្លឺមួយក្នុងឥណ្ឌូចិន។
  • ចាប់តាំងពីពេលនោះមក កាស៊ីណូនេះបានប្រែខ្លួនទៅជាស្នូលកម្សាន្ត និងជាសណ្ឋាគារដ៏ប្រណីតបំផុតក្នុងតំបន់។
  • ដោយចាប់ផ្តើមពីបន្ទប់ចំនួន 100 NagaWorld® បានពង្រីកជាបន្តបន្ទាប់រហូតដល់ 250 បន្ទប់ ហើយពេលថ្មីៗនេះក៏បានប្រែក្លាយទៅជាសណ្ឋាគារលំដាប់ខ្ពស់មាន 14 ផ្នែក ដែលមានបន្ទប់រហូត ដល់ 502 បន្ទប់ ដោយមានបំពាក់ បរិក្ខារ សេវាកម្ម និងការកម្សាន្តជាស្តង់ដារអន្តរជាតិ។

២០០១-២០០៩

  • ដោយចាក់គ្រឹះយ៉ាងមាំជាទីកម្សាន្ត NagaWorld® បានបន្តប្រែក្លាយក្នុងលក្ខណៈស្ថាបត្យកម្មឲ្យទៅជា ទីកម្សាន្តពេញលេញ ដោយមានហាងអាហារ និងភេសជ្ជ ១១ កន្លែង ដែលមានម្ហូបខ្មែរ ចិន អ៊ីតាលី បារាំង កូរ៉េ បែបអន្តរជាតិជាច្រើន មានទីធ្លាក្លឹបកម្សាន្ត បា Aristocrat Ciga & Wine Bar Darlin Darlin កន្លែងស្ប៉ាដ៏ជំនាញ ដែលមានទាំងសេវាកម្មដល់បន្ទប់ផ្ទាល់ មជ្ឈមណ្ឌលហាត់ប្រាណ សាលសិល្បៈលំដាប់ខ្ពស់ជាដើម។
  • NagaWord® បានសាងឈ្មោះរបស់ខ្លួនជាទីកម្សាន្តថ្មីបំផុតមួយ ក្នុងចំណោមទីកម្សាន្តផ្សេងៗក្នុង ប្រទេសកម្ពុជា ដោយមានបន្ទប់ជប់លៀងរាំកម្សាន្តធំទូលាយអាចទទួលភ្ញៀវបានជាង 1,000 នាក់ និងបំពាក់ទៅដោយបច្ចេកវិជ្ជាទំនើប ម៉ាស៊ីន Touch Screen ដែលងាយស្រួលក្នុងការរៀបចំ M.I.C.E. ។
  • ការពង្រីកអាជីវកម្មរបស់ NagaWorld® បានបណ្តុះបណ្តាលឲ្យមានវប្បធម៌ក្រុមហ៊ុនដែលមានតែ មួយគត់នូវភាពរីកចម្រើន ចាប់ពីបុគ្គលិកមួយក្រុមតូចរហូតដល់មានបុគ្គលិកសរុបជាង 3,000 នាក់។
  • ភ្ញៀវរបស់ NagaWorld® មានចំនួនកើនឡើងជាលំដាប់រហូតដល់ជាង 1,000% ក្នុងរយៈពេលជាង មួយទស្សវត្សរ៍កន្លងទៅ និងការកើនឡើងជាមួយទីផ្សារថ្មីៗពីបណ្តាប្រទេសជិតខាង។
  • NagaWorld® រីករាយជាមួយនឹងចំនួនភ្ញៀវដ៏ច្រើនសន្ធឹកសន្ធាប់ពីប្រទេសវៀតណាម ចិន ថៃ សិង្ហបូរី ម៉ាឡេស៊ី កូរ៉េ ជប៉ុន ។ល។
  • ទោះស្ថិតក្នុងស្ថានភាពនៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក និងមានការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចក្តី NagaWorld® នៅតែរឹងមាំ និងអាចប្រែក្លាយភាពមិនអនុគ្រោះទាំងឡាយ ឲ្យទៅជាភាពជោគជ័យដោយសម្រេច បាននូវព្រឹត្តិការណ៍ សំខាន់ៗជាបន្តបន្ទាប់។

NagaWorld – ការរីកចម្រើនទៅមុខ

២០១០ និងឆ្នាំបន្តបន្ទាប់

  • ខណៈដែលកំពុងរៀបចំអបអរសាទរខួបទី ១៥ នៃភាពជោគជ័យ និងសមិទ្ធិផលនានា NagaWorld® បន្តលើកតម្កើងមូលដ្ឋានដ៏រឹងមាំ ដើម្បីពង្រឹង NagaWorld® ឲ្យក្លាយទៅជាទិសដៅសម្រាប់ភ្ញៀវមក ទស្សនា ដូចជាប្រាសាទអង្គរវត្តដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជា។
  • ក្នុងពេលកំពុងសហការជាមួយក្រសួងទេសចរនៃព្រះរាជាណាចក្រកម្ពុជា NagaWorld® កំពុងផ្តោតចក្ខុរបស់ខ្លួនឲ្យទូលំទូលាយទៅដល់តំបន់ទាំងមូល ជាមួយការផ្តួចផ្តើមថ្មីៗ និងពង្រីកខ្លួនឲ្យមាន វត្តមាននៅក្នុងតំបន់ដូចជា វៀតណាម ហុងកុង ចិន ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ជាដើម។
  • ជាចំណុចនៃការកម្សាន្តដ៏សម្បូរបែបនៅឥណ្ឌូចិន NagaWorld® នៅតែស្ថិតក្នុងលំដាប់ជួរមុខជានិច្ច និងបន្តកំណត់នូវទិសដៅរបស់ខ្លួន ដើម្បីបន្តតំណែងជាអ្នកឈានមុខក្នុងទីផ្សារលើវិស័យនេះ។