រូបិយប័ណ្ណ

រូបិយប័ណ្ណ / ធនាគារ / កាតឥណទាន

រូបិយប័ណ្ណដែលចរាចរណ៍ជាផ្លូវការក្នុងព្រះរាជាណាចក្រកម្ពុជាគឺ ប្រាក់រៀល។ តែទោះជាយ៉ាងណា ប្រាក់ដុល្លារក៏អាចចរាចរណ៍យ៉ាងទូលំទូលាយផងដែរ។ ជាការពិត មុខជំនួញជាច្រើនបានកំណត់តម្លៃជាប្រាក់ដុល្លារអាមេរិក។ ប៉ុន្តែ ប្រាក់រៀល មានភាពងាយស្រួលជាងសម្រាប់លោកអ្នក នៅពេលទិញទំនិញបន្តិចបន្តួច។ អត្រាប្តូរប្រាក់សម្រាប់ប្រាក់រៀលទៅប្រាក់ដុល្លារ គឺប្រហែល 4000 រៀល ស្មើនឹង 1 ដុល្លារ។

នៅក្នុងប្រទេសកម្ពុជាការប្រើប្រាស់កាតឥណទានកំពុងមានការកើនឡើង ហើយលោកអ្នកអាច ដកប្រាក់បានដោយប្រើកាតឥណទាននៅតាមធនាគារពាណិជ្ជមួយចំនួន។ ម៉ាស៊ីនដកប្រាក់ ATM មិនអាចដំណើរការបានជាមួយគណនីធនាគារក្រៅប្រទេស។