ការធ្វើអោយចាប់ចិត្ត

រាជធានីភ្នំពេញ

រាជធានីភ្នំពេញ (បានក្លាយមកពីពាក្យ “ភ្នំដូនពេញ” ឬ “ភ្នំរបស់លោកយាយពេញ”) គឺជារាជធានី និងជាបេះដូងនៃប្រទេសកម្ពុជា។ រាជធានីភ្នំពេញ បានក្លាយមកជារាជធានីដ៏សំខាន់ជាងគេ តាំងពី សម័យអាណានិគមបារាំង និងបានប្រែក្លាយមកជាមជ្ឈមណ្ឌលសេដ្ឋកិច្ចជាតិដ៏សំខាន់ស្ទើរគ្រប់ វិស័យដូចជាឧស្សាហកម្ម ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ និងធនធានប្រវត្តិសាស្រ្តក្រោយឆ្នាំ 1979 ។

នៅពេលរាជធានីភ្នំពេញ ត្រូវបានគេស្គាល់ថាជា “ត្បូងពេជ្រនៅតំបន់អាស៊ី" វាត្រូវបានគេចាត់ទុកថា ជារាជធានីមួយ ដ៏ស្រស់ស្អាតបំផុតដែលបានស្ថាបនាឡើងដោយបារាំង ក្នុងតំបន់ឥណ្ឌូចិន នាឆ្នាំ 1920 ។ រាជធានីភ្នំពេញភ្ ជាប់ទៅកាន់ខេត្តសៀមរាប និងខេត្តព្រះសីហនុ គឺជាទិសដៅទេសចរណ៍ក្នុង ស្រុក និងអន្តរជាតិដ៏គួរឲ្យកត់សម្គាល់ មួយសម្រាប់ប្រទេសកម្ពុជា។ រាជធានីនេះត្រូវបានរកឃើញក្នុងឆ្នាំ 1434 ដែលជាទីចំណាប់អារម្មណ៍ផ្នែកប្រវត្តិសាស្រ្តយ៉ាងខ្លាំង។ ព្រះបរមរាជវាំង គឺជាស្ថាបត្យកម្មមួយក្នុងចំណោមស្ថាបត្យកម្មជា ច្រើនដែលបានបន្សល់ទុកតាំងពីសម័យបារាំង។

រាជធានីភ្នំពេញ មានទីតាំងនៅត្រង់ចំណុចប្រសព្វនៃទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ មាន អត្រាប្រជាជនជាង 2 លាននាក់ នៃប្រជាជនសរុបជាង 14 លាននាក់។ រាជធានីភ្នំពេញ គឺជា រាជធានីដែលមានប្រជាជនច្រើនបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាពិសេស វាជាឃ្លាំងបណ្តុំនូវ វប្បធម៌ ពាណិជ្ជកម្ម និងនយោបាយរបស់ប្រទេសផងដែរ។

Wat Phnom

វត្តភ្នំ

Wat Phnom

វត្តភ្នំ គឺជាបេះដូងនៃរាជធានីភ្នំពេញ និងជាទីកន្លែងដែលផ្តល់ឈ្មោះដល់រាជធានីមួយនេះ ហើយ មានទីតាំងនៅលើកំពូលភ្នំមានស្មៅខៀវខ្ចី។ បើតាមការសិក្សាប្រពៃណី និងទំនៀមទម្លាប់អ្នកស្រុក បានឲ្យដឹងថា នៅក្នុងសតវត្សរ៍ទី 14 មានស្រ្តីម្នាក់ឈ្មោះ ពេញ បានរកឃើញព្រះពុទ្ធប្បដិមា នៅជិត ច្រាំងទន្លេ និងបានសាងសង់វិហារមួយនៅលើភ្នំនេះ ដើម្បីតម្កល់ព្រះពុទ្ធប្បដិមាទាំងនោះ។ ហើយ ក្រោយមកអ្នកស្រុកក៏បានហៅទីនោះថា “វត្តភ្នំ” រហូតមកដល់សព្វថ្ងៃនេះ។ ក្រោយមក អ្នកស្រុកក៏ នាំគ្នាមករស់នៅជុំវិញទីនោះ ដោយកំណត់ឈ្មោះទៅតាម “ភ្នំ” និងម្ចាស់ភ្នំលោកយាយ “ពេញ”។

បច្ចុប្បន្ននេះ វត្តភ្នំ គឺជាកន្លែងអ៊ូអរមួយដែលមានអ្នកទស្សន៍ទាយនៅលើកំពូលភ្នំ និងអាចទាក់ទាញ ភ្ញៀវទេសចរណ៍ ជាច្រើនឲ្យមកកម្សាន្ត។ នៅជើងភ្នំ មានអ្នកលក់នំចំណីតាមដងផ្លូវ និងភ្ញៀវទេសចរណ៍ជាច្រើន ហើយក៏ជាកន្លែង សម្រាប់ជិះដំរីកម្សាន្តផងដែរ។ ជាពិសេស វត្តភ្នំ ជាទីកន្លែងតម្កល់ ព្រះធាតុស្តេច ពញាយ៉ាត (1405 - 1467) ដែលជាអ្នកផ្លាស់រាជធានីខ្មែរពីអង្គរ មកភ្នំពេញ ក្នុងដើម សតវត្សរ៍ទី 15 ។ ហើយការគោរពបូជាដល់លោកយាយ ពេញ គឺត្រូវបានគេជឿថាជាការផ្តល់ពរជ័យដ៏ពិសិដ្ឋដល់ស្រ្តីភេទ។

អាសយដ្ឋាន : ចំណុចប្រសព្វផ្លូវលេខ 96 និងមហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ

Royal Palace

ព្រះបរមរាជវាំង

Royal Palace

ព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ គឺជានិមិត្តសញ្ញាមួយតំណាងឲ្យព្រះរាជាណាចក្រ ហើយក៏ជាទីកន្លែងមួយសម្រាប់ព្រះមហាក្សត្រធ្វើសាវនការជាមួយមន្រ្តីរាជការ និងជួបប្រជារាស្រ្ត។ ប៉ុន្តែ ចាប់តាំងពីការយាងត្រឡប់មកគ្រងរាជសម្បត្តិវិញរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរាជវាំងមិនត្រូវបានអនុញ្ញាតឲចូលទស្សនាជាសាធារណៈទៀតឡើយ។ ប៉ុន្តែ នៅមានផ្នែកខ្លះមិនត្រូវបានហាមឃាត់នោះទេ។

ចាប់ផ្តើមពីប្រាសាទទេវាវិនិច្ឆ័យ (Throne Hall) ដែលមានកំពូលប្រាសាទកម្ពស់ 59 ម៉ែត្រ មានការតុបតែងយ៉ាងល្អបំផុតគួរជាទីចាប់អារម្មណ៍នៃអ្នកទស្សនា។ នៅក្នុងបរិវេណព្រះបរមរាជវាំងមានសភាពស្ងប់ស្ងាត់ ហ៊ុមព័ទ្ធជុំវិញដោយថែវខ្ពស់ៗ និងមានប្រាសាទជាច្រើនសម្រាប់ព្រះមហាកត្រ ព្រមទាំងមានសួនឧទ្យានយ៉ាងស្រស់ប្រណីតដូចជាកោះដាច់ស្រយាលមួយ។ ការសាងសង់លើកទីមួយគឺនៅឆ្នាំ 1866 ពេលប្តូររាជធានីពីឧត្តុង្គ មកភ្នំពេញ ក្នុងរជ្ជកាលហ្លួង នរោត្តម និងក្រោមការត្រួតត្រារបស់រដ្ឋការបារាំង។

អាសយដ្ឋាន : មហាវិថីសម្តេចសុធារស ចន្លោះផ្លូវលេខ 240 និង 184 រាជធានីភ្នំពេញ
ចាប់បើកពីម៉ោង : 7.30 ព្រឹក ដល់ 11.00 ព្រឹក / 2.00 រសៀល ដល់ 5.00 ល្ងាច រៀងរាល់ថ្ងៃ

Silver Pagoda

ព្រះវិហារព្រះកែវមរកត

Silver Pagoda

នៅក្នុងបរិវេណព្រះបរមរាជវាំង មានព្រះវិហារព្រះកែវមរកត ឬ “ព្រះវិហារប្រាក់”។ ព្រះវិហារ បណ្ណាល័យ និងវិចិត្រសាលរបស់ព្រះវិហារព្រះកែវមរកត ត្រូវបានសាងឡើងតាំងពីឆ្នាំ 1892 ដល់ 1902 ។ ការឲ្យឈ្មោះព្រះវិហារនេះ បន្ទាប់ពីការក្រាលឥដ្ឋធ្វើអំពីប្រាក់សុទ្ធ ដែលជាភាពល្អឆើតនៃ ព្រះវិហារព្រះកែវមរកត និងដោយការសន្មត តាមការសាងព្រះផ្នួសរបស់ព្រះករុណា។ រាល់ព្រះរាជ ពិធីរបស់ព្រះរាជា ត្រូវបានប្រារព្ធឡើងក្នុងទីបរិវេណ ដែលមានសារីរិកធាតុព្រះពុទ្ធ និងបុរាណវត្ថុ ជាច្រើនទៀតរួមទាំង “ព្រះពុទ្ធរូបមរកត” មួយអង្គសាងឡើងពី ត្បូងកែវមរកត ដ៏មានតម្លៃផងដែរ។

អាសយដ្ឋាន : មហាវិថីសម្តេចសុធារស ចន្លោះផ្លូវលេខ 240 និង 184 រាជធានីភ្នំពេញ

ចាប់បើកពីម៉ោង : 7.30 ព្រឹក ដល់ 11.00 ព្រឹក / 2.00 រសៀល ដល់ 5.00 ល្ងាច រៀងរាល់ថ្ងៃ

National Museum

សារៈមន្ទីរជាតិ

National Museum

សារៈមន្ទីរជាតិកម្ពុជា កសាងឡើងក្នុងឆ្នាំ 1917 និងសម្ពោធឲ្យប្រើប្រាស់ដោយព្រះបាទ ស៊ីសុវត្ថិ ក្នុងឆ្នាំ 1920 ។ សារៈមន្ទីរនេះជាស្ថាបត្យកម្មទំនើបមួយ ដែលមានរចនាបទលំនាំស្ថាបត្យកម្មខ្មែរ បុរាណ និងមានទីតាំងនៅប៉ែកខាងជើងព្រះបរមរាជវាំង។

សារៈមន្ទីរជាតិ ជាកនែ្លងរក្សាទុកវត្ថុបុរាណជាច្រើនដែលមានតម្លៃបំផុតរបស់ពិភពលោក ទាក់ទងទៅនឹងស្ថាបត្យកម្មខាងសាសនា និងសិល្បៈខ្មែរចាប់តាំងពីសតវត្សរ៍ទី 4 ដល់ទី 13 ដែលជា ក្តេរ៍ដំណែលដ៏មានតម្លៃ និងជាការឆ្លុះបង្ហាញនូវប្រវត្តិសាស្រ្តខ្មែរ ដើម្បីទទួលស្វាគមន៍ភ្ញៀវ ទេសចរណ៍។ សារៈមន្ទីរជាតិ មានទីធ្លាបួន (4) ផ្នែកខណ្ឌចែកពីគ្នាដោយសួនច្បារ ផ្ទុកនូវវត្ថុបុរាណ ជាង 5000 ប្រភេទ។ លក្ខណៈពិសេសដែលគួរឲ្យទាក់ទាញមួយផ្សេងទៀត នៅផ្នែកដំបូលពិដាននៃ សារៈមន្ទីរ គឺជាទីជម្រកសត្វប្រចៀវដ៏ធំបំផុតក្នុងពិភពលោក ដែលរស់នៅក្នុងស្ថាបត្យកម្មសិល្បៈ។ នេះក៏ជាទស្សនីយភាពដ៏អស្ចារ្យមួយ នៅពេលប្រចៀវហើរចេញពីសំបុកទាំងហ្វូងនាពេលរាត្រី។

អាសយដ្ឋាន : ផ្លូវលេខ 178 និង 13 ជាប់ព្រះបរមរាជវាំង រាជធានីភ្នំពេញ
ចាប់បើកពីម៉ោង : 8.00 ព្រឹក ដល់ 5.00 ល្ងាច រៀងរាល់ថ្ងៃ

Central Market

ផ្សារធំថ្មី

Central Market

ផ្សារធំថ្មី មានន័យថា “ផ្សារទើបសង់ថ្មី” ជាសំណង់ដែលមានម៉ូដលេចធ្លោជាងគេ និងជាទីតាំងប្រវត្តិសាស្រ្តនៃរាជធានីភ្នំពេញ។ ផ្សារធំថ្មី ត្រូវបានកសាងឡើងក្នុងឆ្នាំ 1937 ដែលបច្ចុប្បន្ននេះ ភ្ញៀវទេសចរណ៍ មិនដែលមើលរំលងផ្សារធំថ្មីនេះឡើយ។ ផ្សារធំថ្មី មានដំបូលធំខ្ពស់ជាងផ្សារដទៃ ដែលនេះ មិនចាំបាច់ពិពណ៌នាអំពីបទពិសោធន៍នៃការទិញទំនិញដ៏ងាយស្រួល និងជាទីពេញចិត្ត នោះទេ។ អ្នកទិញទំនិញអាចសប្បាយរីករាយជាមួយប្រភេទទំនិញផ្សេងៗគ្នាជាច្រើន រាប់ចាប់ពី វត្ថុអនុស្សាវរីយ៍ រហូតដល់សម្លៀកបំពាក់ ទ្រនាប់ជើង ហើយក៏ជាកន្លែងស្តុកនូវផលិតផល និង ចំណីអាហារស្រស់ៗក្នុងស្រុកផងដែរ។ ប៉ុន្តែចំពោះតម្លៃហាក់ដូចជាថ្លៃជាងទីផ្សារដទៃបន្តិច ក៏ព្រោះតែគុណភាព ភាពខុសប្លែក និងប្រណីតភាពនៃទំនិញ។

អាសយដ្ឋាន : ចន្លោះផ្លូវលេខ 126 និងផ្លូវលេខ 136 រាជធានីភ្នំពេញ
ចាប់បើកពីម៉ោង : 6.30 ព្រឹក ដល់ 7.00 យប់ (ព្រលឹមទល់ព្រលប់)

Independence Monument

វិមានឯករាជ្យ

Independence Monument

នៅក្នុងការប្រារព្ធពិធីបុណ្យទទួលបានឯករាជ្យពីបារាំង ប្រទេសកម្ពុជាបានសាងសង់វិមានដែល មានកម្ពស់ 20 ម៉ែត្រ ធ្វើឡើងពីថ្មភក់ពណ៌ផ្កាឈូកក្នុងឆ្នាំ 1958 ។ ក្រោមព្រះរាជកិច្ចដឹកនាំដ៏ ខ្ពង់ខ្ពស់របស់ព្រះបាទ នរោត្តម សុរាម្រិត ជាព្រះបិតារបស់សម្តេចព្រះ នរោត្តម សីហនុ ដែលបាន គ្រងរាជ្យចាប់ពីឆ្នាំ 1955 រហូតដល់ 1960 ។

វិមានឯករាជ្យ ត្រូវបានបង្កើតឡើងដោយស្ថាបត្យករខ្មែរគឺ លោក វណ្ណ ម៉ូលីវណ្ណ ជាអ្នកគូរប្លង់ដ៏ ល្បីល្បាញ។ វិមាននេះ រចនាឡើងដោយយកលំនាំតាមប្រាង្គប្រាសាទអង្គរវត្ត ដែលរំលេចទៅដោយផ្កាឈូក អមដោយសត្វនាគរាជ ឬស្តេចពស់ យ៉ាងល្អវិចិត្រ។ វិមានឯករាជ្យ មានទីតាំងស្ថិត នៅចំកណ្តាលរង្វង់មូលចរាចរណ៍ ចំណុចប្រសព្វមហាវិថីព្រះនរោត្តម និងមហាវិថីព្រះសីហនុ។

ជាពិសេស វិមានឯករាជ្យ ជាទីសក្ការៈបូជាដល់វិញ្ញាណក្ខន្ធយុទ្ធជនកម្ពុជាដែលបានពលីក្នុងសម័យសង្រ្គាម។ បច្ចុប្បន្ននេះ ក្នុងព្រះរាជាណាចក្រកម្ពុជា ទិវាបុណ្យឯករាជ្យជាតិ តែងតែប្រារព្វធ្វើឡើង នៅថ្ងៃទី 9 ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ។

អាសយដ្ឋាន : កែងមហាវិថីព្រះនរោត្តម និងមហាវិថីព្រះសីហនុ រាជធានីភ្នំពេញ

Psah Toul Tom Poung

ផ្សារទួលទំពូង

Psah Toul Tom Poung

ផ្សារទួលទំពូង មានរបស់លក់រាប់ចាប់ពីកន្សែងបង់កចម្រុះពណ៌ រហូតដល់នំអន្សមខ្ចប់ដោយស្លឹក ចេក ហើយផ្សារនេះក៏ត្រូវបានគេហៅថាផ្សាររុស្ស៊ីផងដែរ ដែលជាកន្លែងមួយមិនគួរឲ្យខកខាន សម្រាប់ភ្ញៀវទេសចរណ៍។ ផ្សារទួលទំពូង មានទីតាំងនៅប៉ែកខាងត្បូងឆៀងខាងកើតរាជធានីភំ្នពេញ ហើយឈ្មោះផ្សារនេះ កើតឡើងដោយសារ មានឈ្មួញ ជនជាតិរុស្ស៊ីជាច្រើនបានមកដោះដូរទំនិញនាកំឡុងឆ្នាំ 1980 ។ នៅក្នុងផ្សារនេះ មានទំនិញជាច្រើនប្រភេទដូចជា ចំណីអាហារក្នុងស្រុក សិប្បកម្មធ្វើដោយដៃ ត្បូង សូត្រខ្មែរ និងសូត្រចិនដែលតម្បាញដោយដៃ និងវត្ថុបុរាណជាច្រើន ទៀត ហើយជាពិសេស អតិថិជនតែងតែមកស្វែងរកវត្ថុអនុស្សាវរីយ៍សម្រាប់ផ្ញើទៅក្រៅប្រទេស ដែលមានលក្ខណ:ពិសេស និងច្រើនជម្រើស។ បន្ថែមលើនេះ នៅមានគ្រឿងប្រាក់ សៀវភៅ ផែនទី កាបូប ស្បែកជើង សម្លៀកបំពាក់ គ្រឿងអលង្ការ និងវត្ថុគួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត។ នេះជា ហេតុផលដែលធ្វើឲ្យភ្ញៀវទេសចរណ៍ អ្នកធ្វើចំណាកស្រុក និងប្រជាជនកម្ពុជាគិតថា ផ្សារទួលទំពូង ជាស្ថានសួគ៌សម្រាប់ការទិញទំនិញនៅលើពិភពលោកនេះ។

អាសយដ្ឋាន : ផ្លូវលេខ 440 កែងនឹងផ្លូវលេខ 163 ខាងត្បូងមហាវិថីម៉ៅសេទុង រាជធានីភ្នំពេញ
ចាប់បើកពីម៉ោង : 6.30 ព្រឹក ដល់ 7.00 យប់ (ព្រលឹមទល់ព្រលប់)

Angkor Wat Temple

ប្រាសាទអង្គរវត្ត

Angkor Wat Temple

ប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប មានភាពល្បីល្បាញ និងទាក់ទាញភ្ញៀវទេសចរណ៍បំផុតសម្រាប់ប្រទេសកម្ពុជា។ ប្រាសាទអង្គរវត្ត ត្រូវបានសាងឡើងនៅដើមសតវត្សរ៍ទី 12 ក្នុងរជ្ជកាលព្រះបាទ សូរ្យវរ្ម័នទី 2 សម្រាប់ជារាជធានី និងឧទ្ទិសថ្វាយដល់ទ្រង់។ នៅពេលដែលយើងបានឃើញប្រាសាទ អង្គរវត្តជាលើកដំបូង យើងនឹងមានអារម្មណ៍រំភើប គួរឲ្យស្ញប់ស្ញែង ដល់ស្ថាបត្យកម្មដ៏កំពូលរបស់ មនុស្សជាតិដ៏កម្រមាន។ ជាមួយប្រាសាទបុរាណ សាងឡើងពីថ្ម ដ៏គួរឲ្យទាក់ទាញរាប់រយប្រាសាទទៀត បានបង្ហាញឲ្យឃើញថា នេះជារាជធានីមួយដែលប្រកបដោយភាពរឹងមាំផ្នែក សាសនា សង្គម និងរដ្ឋបាល។

ការប្រែអត្ថន័យឈ្មោះប្រាសាទ “អង្គរវត្ត” មានន័យថា “ទីក្រុងប្រាសាទ” និងជាប្រាសាទដែលមាន ការអភិរក្សបំផុត នៅតំបន់នោះ។ ជាពិសេស អង្គរវត្តជាប្រាសាទតែមួយគត់ដែលបានរក្សាទុកនូវបណ្តុំសាសនាដ៏ធំមួយចាប់តាំងពីពេលកសាងមក។ ដើមឡើយ ប្រាសាទនេះឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មមញ្ញសាសនា បន្ទាប់មកបានផ្លាស់ប្តូរមកព្រះពុទ្ធសាសនា។ បន្ថែមទៅលើស្ថាបត្យកម្ម ដ៏កំពូលនេះ ភាពទាក់ទាញដ៏ធំមួយទៀតនៃប្រាសាទអង្គរវត្ត គឺក្បាច់ចម្លាក់ និងភាពក្លៀវក្លានៃរូប ចម្លាក់ឆ្មាំប្រាសាទដ៏ច្រើនសន្ធឹកសន្ធាប់នៅតាមថែវនានានៃប្រាសាទ។ អង្គរវត្ត គឺជាប្រាសាទដែល បានបង្រួមចូល គ្នានូវរាល់រចនាបទកម្រិតកំពូលនៃស្ថាបត្យកម្មរបស់ខ្មែរ។ ហើយក៏បានក្លាយជា អត្តសញ្ញាណជាតិ ដោយដាក់ជារូបតំណាង នៅលើទង់ជាតិខ្មែរ និងជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ដ៏ធំបំផុតរបស់ប្រទេសកម្ពុជា។

ការធ្វើដំណើរចេញពីរាជធានីភ្នំពេញ ទៅកាន់ប្រាសាទអង្គរវត្ត គឺមានភាពងាយស្រួលបំផុត តាមជើងហោះហើរក្នុងស្រុក Air Cambodge ដែលមានការហោះហើរជាច្រើនជើងជារៀងរាល់ថ្ងៃ។

អាសយដ្ឋាន : ខេត្តសៀមរាប ភាគពាយព្យនៃប្រទេសកម្ពុជា
ចាប់បើកពីម៉ោង : 5.00 ព្រឹក ដល់ 6.00 ល្ងាច