ការស្នើសុំទិដ្ឋាការ

គ្រប់ជាតិសាសន៍ទាំងអស់តម្រូវឲ្យស្នើសុំទិដ្ឋាការ លើកលែងតែមកពីប្រទេសមួយចំនួនដូចជាៈ ម៉ាឡេស៊ី ថៃ ឡាវ សិង្ហបុរី ហ្វីលីពីន និងវៀតណាម។

ទិដ្ឋាការនៅពេលមកដល់ មានសុពលភាព 30 ថ្ងៃ ដែលចេញដោយអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ព្រលានយន្តហោះអន្តរជាតិសៀមរាប និងច្រកព្រំដែនអន្តរជាតិ។ ទិដ្ឋាការ ក៏អាចទទួល បាននៅតាមស្ថានទូតកម្ពុជា ឬកុងស៊ុលដែលនៅក្រៅប្រទេស។ តម្លៃទិដ្ឋាការសម្រាប់អ្នកទេសចរណ៍ម្នាក់គឺ 20 ដុល្លារ និង 25 ដុល្លារ សម្រាប់ពាណិជ្ជករ។ ទិដ្ឋាការអាចពន្យារនៅឯនាយកដ្ឋានអន្តោប្រវេសន៍រាជធានីភ្នំពេញ។ ទិដ្ឋាការឥតគិតថ្លៃ (K) គឺសម្រាប់ផ្តល់ជូនសញ្ជាតិ កម្ពុជាដែលរស់នៅក្រៅប្រទេស។

នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តចេញនូវ ទិដ្ឋាការអេឡិចត្រូនិក (E-visas) ។ លោកអ្នកគ្រាន់តែបំពេញសំណុំបែបបទតាមអ៊ីនធឺណិត ដែលមាននៅក្នុងគេហទំព័រ (evisa.mfaic.gov.kh) និងទូទាត់ប្រាក់តាមកាតឥណទាន ព្រមទាំងបញ្ជួនរូបថតទំហំបិទលិខិត ឆ្លងដែន ជារូបភាពប្រភទ JPEG/PNG មកតាមអ៊ីនធឺណិត។ ទិដ្ឋាការ នឹងចេញឲ្យប្រើប្រាស់បាន ត្រឹមរយៈពេលបីថ្ងៃនៃថ្ងៃធ្វើការ។

ទិដ្ឋាការអេឡិចត្រូនិក មានសុពលភាពស្នាក់នៅ 30 ថ្ងៃ សម្រាប់ការចូលមកម្តង ចំពោះទិដ្ឋាការ អ្នកទេសចរណ៍ទូទៅ។ បច្ចុប្បន្ននេះ ទិដ្ឋាការអេឡិចត្រូនិក មិនមានសម្រាប់សញ្ជាតិមកពីអៀរ៉ង់ អៀរ៉ាក់ បាគីស្ថាន អាហ្វហ្គានីស្ថាន បង់ក្លាដេស អារ៉ាប់រួម អាល់សឺរី សូដង់ និងស្រីលង្ការ។ សម្រាប់ទិដ្ឋាការពាណិជ្ជកម្ម សូមស្នើសុំតាមស្ថានទូតដែលនៅជិតលោកអ្នក ឬនៅពេលមកដល់ ច្រកព្រំដែនសំខាន់ៗ។

អ្នកទេសចរណ៍ដែលទទួលទិដ្ឋាការតាមអ៊ីនធឺណិត អាចចូលមកប្រទេសកម្ពុជាតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រលានយន្តហោះអន្តរជាតិសៀមរាប ច្រកព្រំដែនបាវិត (ស្វាយរៀង) ចាំយាម (កោះកុង) និងប៉ោយប៉ែត (បន្ទាយមានជ័យ) ហើយពួកគេអាចចាកចេញទៅវិញតាមច្រកទ្វារទាំងប្រាំនេះ។

ទិដ្ឋាការអាចទទួលបាននៅតាមចំណុចដូចខាងក្រោមៈ

  • អាកាសយានដ្ឋាន
    អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
    ព្រលានយន្តហោះអន្តរជាតិសៀមរាប
  • ច្រកព្រំដែនកម្ពុជា វៀតណាម
    ច្រកព្រំដែនអន្តរជាតិ បាវិត
    ច្រកព្រំដែនអន្តរជាតិ ក្អមសំណ
  • ច្រកព្រំដែនកម្ពុជា ថៃ
    ច្រកព្រំដែនអន្តរជាតិ ចាំយាម
    ច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែត
    ច្រកព្រំដែនអន្តរជាតិ អូស្មាច់

តម្រូវការសម្រាប់ការស្នើសុំទិដ្ឋាការៈ

  • ទម្រង់បែបបទពាក្យស្នើសុំទិដ្ឋាការ
  • លិខិតឆ្លងដែនដែលនៅមានសុពលភាព យ៉ាងតិចបួន (4) ខែ
  • រូបថតថតថ្មី (4x6) ចំនួន មួយ (1) សន្លឹក
  • កម្រៃទិដ្ឋាការសមស្រប
  • ឯកសារបញ្ជាក់អំពីទិដ្ឋាការ និងពាណិជ្ជកម្ម

កម្រៃទិដ្ឋាការ

  • 20 ដុល្លារ សម្រាប់ទិដ្ឋាការទេសចរណ៍
  • 25 ដុល្លារ សម្រាប់ទិដ្ឋាការពាណិជ្ជកម្ម

ទិដ្ឋាការ (សញ្ជាតិខ្មែរ) សម្រាប់ប្រើជាផ្លូវការ ការទូត ស៊ីវិល និងកម្រិតពិសេស ត្រូវបានចេញដោយ ឥតគិតថ្លៃ។

ចំណុចសំខាន់ៈ ដើម្បីមានសិទ្ធិចូលទៅក្នុងប្រទេសមួយ អ្នកទេសចរណ៍ត្រូវមានមូលនិធិគ្រប់គ្រាន់ សម្រាប់ការស្នាក់នៅ និងទិញសំបុត្រត្រឡប់មកវិញ។

ទិដ្ឋាការ K

ទិដ្ឋាការ K អាចចេញជូនជនសញ្ជាតិខ្មែរ ដែលកាន់លិខិតឆ្លងដែនបរទេស សម្រាប់ការចូលមក ប្រទេសកម្ពុជា។ (អ្នកស្នើសុំត្រូវផ្តល់ឯកសារបញ្ជាក់ច្បាស់លាស់ដូចជា ឯកសារណាមួយដែល បញ្ចាក់ថា អាណាព្យាបាលមានសញ្ជាតិខ្មែរ)។

ការលើកលែងទិដ្ឋាការ

ជនសញ្ជាតិ ហ្វីលីពីន និងម៉ាឡេស៊ី មិនតម្រូវឲ្យមានទិដ្ឋាការទេសចរណ៍ និងអាចស្នាក់នៅក្នុងប្រទេសកម្ពុជារយៈពេល 21 ថ្ងៃ និងយ៉ាងយូរ 30 ថ្ងៃ។

ការពន្យារទិដ្ឋាការ

ទិដ្ឋាការទេសចរណ៍ (T) និងពាណិជ្ជកម្ម (E) អាចពន្យារបាននៅនាយកដ្ឋានអន្តោប្រវេសន៍ នគរបាលជាតិ។ ទិដ្ឋាការ (សញ្ជាតិខ្មែរ) សម្រាប់ប្រើការទូត (A) ផ្លូវការ (B) ស៊ីវិល (C) អាចពន្យារបាននៅនាយកដ្ឋានកុលស៊ុល ក្រសួងការបរទេស។

សម្គាល់ៈ

ទិដ្ឋាការទេសចរណ៍អាចពន្យារបានតែម្តងគត់ សម្រាប់រយៈពេលរហូតដល់មួយ (1) ខែ (ការចូលម្តង)។ ទិដ្ឋាការពាណិជ្ជកម្មអាចពន្យារបានសម្រាប់រយៈពេលៈ

  • មួយខែ (ការចូលម្តង)
  • បីខែ (ការចូលម្តង)
  • ប្រាំមួយខែ (ការចូលច្រើនដង)
  • មួយឆ្នាំ (ការចូលច្រើនដង)

អ្នកយឺតយ៉ាវ នឹងត្រូវពិន័យ 5 ដុល្លារ ក្នុងមួយថ្ងៃ។

អ្នកទេសចរណ៍អាចទាញយកបែបបទពាក្យស្នើសុំទិដ្ឋាការ ពីគេហទំព័ររបស់ក្រសួងទេសចរណ៍របស់ប្រទេសកម្ពុជា : www.mot.gov.kh.

ពន្ធអាកាសយានដ្ឋាន និងការធ្វើដំណើរផ្លូវអាកាស

ប្រទេសកម្ពុជាមានអាកាសយាន្តដ្ឋានអន្តរជាតិ ២ :

  • ភ្នំពេញ (PHN) និងសៀមរាប (REP) ព្រមទាំងអាកាសយានដ្ឋានក្នុងប្រទេសចំនួន ៦:
  • បាត់ដំបង (BBM) មណ្ឌលគិរី (MWV) រតនគិរី (RBE) ស្ទឹងត្រែង (TNX) កាងខេង (ខេត្តព្រះសីហនុ) (KOS) កោះកុង (KKZ) ។

ជើងយន្តហោះភាគច្រើនឆ្លងកាត់តាមអាកាសយានដ្ឋានភ្នំពេញ ។ រហូតមកទល់បច្ចុប្បន្ន ពន្ធអាកាសយានដ្ឋាននៅ អាកាសយានដ្ឋានអន្តរជាតិ គឺតំលៃ ២៥ ដុល្លាអាមេរិក និង ៦ដុល្លាអាមេរិកនៅអាកាសយានដ្ឋានក្នុងប្រទេស ។ ទិដ្ឋាការអាចទទួលបាននៅពេលមកដល់អាកាសយានដ្ឋាន ប៉ុន្តែយកល្អអ្នកដំណើរគួតែយកទិដ្ឋាការត្រឹមត្រូវមុន ពេលទៅទស្សនកិច្ចប្រទេសណាមួយ ។

ប្រភពព៌តមានៈ គេហទំព័រជាផ្លូវការរបស់ក្រសួងទេសចរណ៍កម្ពុជាៈ www.mot.gov.kh