សេវាធ្វើដំណើរ
រាជធានីភ្នំពេញ ជារាជធានីរបស់ប្រទេសកម្ពុជា ដែលបង្កប់ទៅដោយរឿងរ៉ាវប្រវិត្តិសាស្រ្ត ប្រពៃណី វប្បធម៌ ជំនឿនិយម ទំនើបនិយម និងជំនួញពាណិជ្ជកម្ម។ ដោយការអភិវឌ្ឍមកកាន់សម័យកាល ទំនើប ភ្នំពេញ បានបង្អូតនូវសម្រស់របស់ខ្លួនដ៏ឆើតឆាយដល់ភ្ញៀវទេសចររបស់យើង។
លក្ខណៈទាំងអស់នេះផ្តល់ឲ្យមគ្គុទ្ទេសក៍រៀបចំការដំណើរកម្សាន្តរបស់ NagaWorld® យល់ច្បាស់ អំពីតម្រូវការដំណើរកម្សាន្តរបស់លោកអ្នក។ លោកអ្នកមិនបាច់បារម្ភទៀតទេ ទុកភារកិច្ចនេះឲ្យ ក្រុមមគ្គុទ្ទេសក៍ពិសេសរបស់យើង រៀបចំដំណើរកម្សាន្តជូនក្រុមលោកអ្នក។
អ៊ីមែល: mice@nagaworld.com; ទូរស័ព្ទៈ +855.2.322 8822.
យើងផ្តល់ជូននូវដំណើរកម្សាន្តដ៏សំបូរបែបសម្រាប់ភ្ញៀវកិត្តិយសរបស់យើងដូចជា ទីកន្លែងដ៏គួរឲ្យ ទាក់ទាញ និងសកម្មភាពកម្សាន្តសប្បាយៗជាច្រើនទៀត។
ដំណើរកម្សាន្តទស្សនាក្នុងក្រុង សារមន្ទីរ សិល្បៈ ការសំដែងសិល្បៈ ដើរកម្សាន្តទិញទំនិញ វាយហ្គោល ទិញម្ហូបអាហារ បាញ់កាំភ្លើងចម្ងាយ កីឡាប្រដាល់ និងចំបាំងខ្មែរបុរាណ ដំណើរ កម្សាន្តដោយការជិះទូក ជិះសេះ ជិះដំរី ទស្សនាថ្នាក់បង្រៀនចំអិនអាហារ ការដើរលំហែរតាម មាត់ទន្លេ និងល្បែងកម្សាន្តផេ្សងៗ។
រចនា និងគូរប្លង់ដោយភាពច្នៃប្រឌិត ដោយមានការចូលរួម និងពិភាក្សាការងារជាក្រុម ដែលអាច ដោះស្រាយបញ្ហាប្រឈមមុខ។
កម្មវិធីច្នៃប្រឌិត សកម្មភាពផ្សងព្រេង អាចនឹងបង្កើតឡើង ជាមួយនឹងការជំរុញបន្ថែមនូវបរិមាត្រ របស់ NagaWorld® ។ គំនិតបង្កើតឡើងការប្រកួតប្រជែងដ៏អស្ចារ្យ ដំណើរនៃការស្វែងរកកំណប់ ការប្រកួតប្រជែងចម្ងាយ ការហាត់កីឡា “បែប CSI” ទទួលយកការដាក់សំណើរសុំបានយ៉ាងលម្អិត។ សមាជិកក្រុមផ្នែកអប់រំសុខភាព ធ្វើការជំរុញ ទឹកចិត្តដោយការចែករំលែកគោលដៅរួមគ្នា ការទំទាក់ទំនងគ្នាយ៉ាងមានប្រសិទ្ធភាព ជាមួយ ឧបករណ៍ និងមុខងារសេវាការងារបង្កើតក្រុមដែលធ្វើឲ្យការងារកាន់តែងាយស្រួល។
អបអរសាទរភាពជោគជ័យសម្រាប់ខ្លួនអ្នក និងជំរុញចិត្តរបស់អ្នកឲ្យកាន់តែរំជីបរំជួល ជាមួយ ចំណុចគោលដៅដ៏ល្អបំផុតក្នុងប្រទេសឥណ្ឌូចិន។
អ៊ីមែលៈ mice@nagaworld.com; ទូរស័ព្ទៈ +855.2.322 8822.
ដំណើរកម្សាន្តក្នុងរាជធានីភ្នំពេញដោយ NagaWorld®
ទទួលយកបទពិសោធន៍ដ៏រីករាយជាមួយនឹងជនជាតិកម្ពុជាដ៏ពិតប្រាកដ។ សូមទំនាក់ទំនងមកអ្នក រៀបគម្រោងទេសចរណ៍ ដែលយល់គ្រប់តម្រូវការនៃការធ្វើដំណើរកម្សាន្តរបស់លោកអ្នក ហើយ ដែលអាចសម្របសម្រួលរាល់ដំណើរកម្សាន្ត ទៅតាមចំណូលចិត្ត និងតម្រូវការលោកអ្នក។
សម្រាប់ជាការចងចាំដែលដិតជាប់មិនអាចបំភ្លេចបានពីព្រះរាជាណាចក្រអច្ឆរិយ លោកអ្នកគ្រាន់តែ អ៊ីមែលមកៈ mice@nagaworld.com or call +855.2.322 8822.
ចូលរួមនៅកន្លែងកម្សាន្តដ៏សប្បាយ និងល្អបំផុត ហើយជា M.I.C.E នៅក្នុងប្រទេសឥណ្ឌូចិន ដោយ ទទួលយកនូវអារម្មណ៍ដ៏សប្បាយរីករាយពី NagaWorld® !
សកម្មភាពនានារបស់អ្នកទេសចរណ៍ក្នុងប្រទេសកម្ពុជា
ភ្ញៀវទេសចរណ៍ទាំងអស់ មិនគួររំលងនូវតំបន់ទេសចរណ៍ និងទីតាំងវប្បធម៌ក្នុងរាជធានីភ្នំពេញដូចជាៈ
- ព្រះបរមរាជវាំង និងវិហារព្រះកែវមរកត
- វត្តភ្នំ
- សារៈមន្ទីរជាតិ
- វត្តឧណ្ណាលោម
- វិមានឯករាជ្យ
- ផ្សារទួលទំពូង
- ផ្សារធំថ្មី
- មាត់ទន្លេ / តំបន់មាត់ទន្លេ
- ក្លឹបវាយកូនហ្គោលរាជធានីភ្នំពេញកម្ពុជា
- ក្លឹបកម្សាន្ត Cambodia Golf & Country
- ការសម្តែងសិល្បៈខ្មែរ សុវណ្ណភូមិ
- ផ្សារទំនើបសូរិយា
- សិល្បៈផ្លូវលេខ 178
- សារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង
- វាលពិឃាត
- ជិះស៊ីក្លូ
- ជិះទូក
- ជិះសេះ
- ជិះដំរី
- សាលាបង្រៀនធ្វើម្ហូប
- សិល្បៈក្បាច់គុណបុរាណខ្មែរ និងការប្រដាល់
- កន្លែងបាញ់កាំភ្លើង
ទទួលទានតែកម្សាន្តនាពេលរសៀល ជិះទូកកម្សាន្ត ជិះសេះកម្សាន្ត រាំរបាំ Salsa ហាត់ Yoga និងហាត់ប្រាណ។ លែ្បងកម្សាន្ត ជិះកង់ ទស្សនាសួនបាញ់ទឹក វាយហ្គោល អានសៀវភៅជាក្រុមលក្ខណៈឯកជន ថតរូប ទទួលទានស្រា និងជក់ស៊ីហ្គាកម្សាន្ត។
កម្មវិធីកម្សាន្តនេះប្រហែលអាចរួមបញ្ចូលជាមួយការប្រគំតន្ត្រីផ្ទាល់ ការរាំក្បាលតោ សិល្បៈរបាំ បុរាណខ្មែរ និងពិសារភោជនីយអាហារពេលល្ងាយជាលក្ខណៈឯកជន ។
អ៊ីមែលៈ mice@nagaworld.com; ទូរស័ព្ទៈ +855.2.322 8822.






