បន្ទប់

ស្វែងយល់អំពីបន្ទប់

ទំនើប ទាន់សម័យ ផាសុកភាព

រៀបចំតាមលំនាំខ្មែរទំនើប បរិយាកាសគួរជាទីមនោរម្យជាមួយទីកន្លែងធំប្រកបដោយផាសុកភាពបង្កប់ដោយភាពប្រណីត និងទាន់សម័យ រួមទាំងប្រព័ន្ធសំឡេងទំនើប។ ទូរទស្សន៍ស្តើងទំនើបបំពាក់ដោយប៉ុស្តិ៍តាមប្រព័ន្ធផ្កាយរណប។ បណ្តាញអ៊ីនធឺណិតល្បឿនលឿន បណ្តាញ IDD គ្រែមានទំហំធំក្រាលដោយកម្រាលទន់រលោង រួមជាមួយខ្នើយរោមសត្វ បន្ទប់ដាក់សម្លៀកបំពាក់ធំទូលាយ ទូរដាក់អីវ៉ាន់មានសុវត្ថិភាពបំពាក់ដោយប្រព័ន្ធ pin-lock ដែលអាចរក្សារបស់របរមានតម្លៃ របស់អ្នកប្រកបដោយសុវត្ថិភាពខ្ពស់។ បន្ទប់ទឹកបំពាក់ដោយ កម្រាលឥដ្ឋថ្មម៉ាប រួមជាមួយក្បាលម៉ាស៊ីនទឹកផ្កាឈូកទំនើប ដែលអ្នកអាចរីករាយបានគ្រប់ពេល។ យើងខិតខំដើម្បីធានាថា អ្នកអាចស្នាក់នៅជាមួយយើងដោយភាពកក់ក្តៅ និង ប្រកបដោយភាពងាយស្រួលដែលមិនអាចបំភ្លេចបាន។

នៅមានច្រើនទៀត អ្នកអាចរីករាយគយគន់មើលព្រះអាទិត្យជាមួយទេសភាពទន្លេមេគង្គដ៏អស្ចារ្យនៅក្នុងបន្ទប់របស់អ្នកផ្ទាល់តែម្តង!

ដើម្បីកក់កន្លែងឥឡូវនេះ សូមទូរស័ព្ទមកលេខ +៨៥៥.២.៣២២ ៨៨២២
ឬ អ៊ីមែលមក hotelreservation@nagaworld.com
បន្ទប់ DELUXE KING

បន្ទប់ Deluxe King

បន្ទប់ Deluxe នីមួយៗត្រូវបានរចនាឡើងដោយផ្តល់អត្ថប្រយោជន៍ពិសេស គំនិតរចនាបង្កើតជាគម្រោង និង សេវាកម្មទំនើបពេញលក្ខណៈដើម្បីផ្តល់ដល់ភ្ញៀវរបស់យើងនូវភាពងាយស្រួលកក់ក្តៅ និង ភាពសុខសាន្តដែលមិនធ្លាប់មានពីមុនមក។ មានអ្វីៗជាច្រើនទៀតដែល អ្នកអាចជ្រើសរើស ដូចជាបន្ទប់ដែលអាចគយគន់ទេសភាពទន្លេមេគង្គ ឬ បន្ទប់ដែលមើលទេសភាព ដ៏ស្រស់បវរនៃភ្នំដូនពេញ។

  • បណ្តាញភ្ជាប់ IDD
  • អ៊ីនធឺណិតល្បឿនលឿន
  • ទូរទស្សន៍មើលឃើញប៉ុស្តិ៍ផ្កាយរណប
  • ទូរទស្សន៍ស្តើងទំនើប
  • ប្រព័ន្ធសុវត្ថិភាពក្នុងបន្ទប់
  • ត្រួតពិនិត្យអាកាសធាតុលក្ខណៈបុគ្គល
  • មានប្រដាប់ឆុងតែ និង កាហ្វេ
  • ឧបករណ៍ផ្លុំសម្ងួតសក់
  • សេវាកម្មបន្ទប់ ២៤ ម៉ោង
ចំនួនបន្ទប់ : 218 បន្ទប់
ទំហំ : 39.24 ម៉ែត្រការ៉េ
Deluxe King

បន្ទប់ Deluxe Twin

បានរចនាឡើងសម្រាប់ការស្នាក់នៅរបស់ភ្ញៀវបែបចែករំលែកទៅមក បន្ទប់ Deluxe Twin មានផ្ទៃធំទូលាយ បំពាក់ដោយតុធ្វើការធំស្អាតងាយស្រួលធ្វើការងារ។

ពិសេសបំផុតសម្រាប់ការបំពេញការងារ និង សម្រាប់គ្រួសារខ្នាតតូចដែលចង់រីករាយគយគន់ ទេសភាពខណៈពេលបំពេញការងារ។

  • បណ្តាញភ្ជាប់ IDD
  • អ៊ីនធឺណិតល្បឿនលឿន
  • ទូរទស្សន៍មើលឃើញប៉ុស្តិ៍ផ្កាយរណប
  • ទូរទស្សន៍ស្តើងទំនើប
  • ប្រព័ន្ធសុវត្ថិភាពក្នុងបន្ទប់
  • ត្រួតពិនិត្យអាកាសធាតុលក្ខណៈបុគ្គល
  • មានប្រដាប់ឆុងតែ និង កាហ្វេ
  • ឧបករណ៍ផ្លុំសម្ងួតសក់
  • សេវាកម្មបន្ទប់ ២៤ ម៉ោង
ចំនួនបន្ទប់ : 229 បន្ទប់
ទំហំ : 39.24 ម៉ែត្រការ៉េ
បន្ទប់ Executive Suite

បន្ទប់ Executive Suite

ត្រឡប់មកកាន់ពិភពសួគ៌ាឯកជនដ៏ប្រណីតក្នុងសហសម័យកាលបន្ទាប់ពីបំពេញការងារពេញមួយថ្ងៃ។ គ្រប់បន្ទប់ Executive Suites សុទ្ធតែត្រូវបានរៀបចំឡើងយ៉ាងទំនើបសម្រាប់ភាពកក់ ក្តៅ និង ភាពរីករាយរបស់អ្នក។ ជាមួយបរិក្ខារដ៏ប្រណីតរួមមានគ្រែទំហំធំផ្តល់ផាសុកភាព ខ្ពស់ បន្ទប់ទឹកធំទូលាយ និង ភាពទំនើបឆើតឆាយជាមួយសេវាកម្មពេញលេញឥតខ្វះ អ្នកនឹងទទួលបានភាពរីករាយស្រស់ស្រាយ បាត់អស់ភាពនឿយហត់ទាំងឡាយរាល់ពេលអ្នកស្នាក់នៅជាមួយយើង។

ប្រសិនបើអ្នកមានការងារជំនួញផ្ទាល់ខ្លួន បន្ទប់ Executive Suite ស័ក្តិសមជាមួយអ្នកដោយមានតុធ្វើការធំស្អាត និង មានបណ្តាញអ៊ីនធឺណិតល្បឿនលឿន។ ស្រូបយកខ្យល់អាកាសនៅក្នុងទិដ្ឋភាពដ៏អស្ចារ្យនៃទីប្រសព្វទន្លេសាប និង ទន្លេមេគង្គ ខណៈពេលលោកអ្នករៀបចំធ្វើ កិច្ចការជំនួញរាប់លានដុល្លារ។

  • បណ្តាញភ្ជាប់ IDD
  • អ៊ីនធឺណិតល្បឿនលឿន
  • ទូរទស្សន៍មើលឃើញប៉ុស្តិ៍ផ្កាយរណប
  • ទូរទស្សន៍ស្តើងទំនើប
  • ប្រព័ន្ធសុវត្ថិភាពក្នុងបន្ទប់
  • ត្រួតពិនិត្យអាកាសធាតុលក្ខណៈបុគ្គល
  • មានប្រដាប់ឆុងតែ និង កាហ្វេ
  • ឧបករណ៍ផ្លុំសម្ងួតសក់
  • ម៉ាស៊ីនចាក់ឌីវីឌី
  • អាងងូតទឹក
  • សេវាកម្មបន្ទប់ ២៤ ម៉ោង
ចំនួនបន្ទប់ : 42 បន្ទប់
ទំហំ : 71.52 ម៉ែត្រការ៉េ
បន្ទប់ Deluxe Executive Suite

បន្ទប់ Deluxe Executive Suite

និមិត្តរូបនៃភាពខ្ពង់ខ្ពស់បង្ហាញពីរឿងរ៉ាវជោគជ័យរាប់លាន ភ្ញៀវកិត្តិយសគ្រប់រូបត្រូវបានធានាថា ទទួលបានការយកចិត្តទុកដាក់ និង ផ្តល់ភាពកក់ក្តៅយ៉ាងពិសេសរកអ្វីផ្ទឹមពុំបានក្នុងពេលកំពុងស្នាក់នៅក្នុងបន្ទប់ Executive Suite នៅ NagaWorld®. ។

  • បណ្តាញភ្ជាប់ IDD
  • អ៊ីនធឺណិតល្បឿនលឿន
  • ទូរទស្សន៍មើលឃើញប៉ុស្តិ៍ផ្កាយរណប
  • ទូរទស្សន៍ស្តើងទំនើប
  • ប្រព័ន្ធសុវត្ថិភាពក្នុងបន្ទប់
  • ត្រួតពិនិត្យអាកាសធាតុលក្ខណៈបុគ្គល
  • មានប្រដាប់ឆុងតែ និង កាហ្វេ
  • មានឧបករណ៍ផ្លុំសម្ងួតសក់
  • ម៉ាស៊ីនចាក់ឌីវីឌី
  • អាងងូតទឹក និង ទឹកផ្កាឈូកផ្សេងគ្នា
  • សេវាកម្មបន្ទប់ ២៤ ម៉ោង
ចំនួនបន្ទប់ : 10 បន្ទប់
ទំហំ : 74.00 ម៉ែត្រការ៉េ
បន្ទប់ Premier Suite

បន្ទប់ Premier Suite

សម្រាប់អភិជន បន្ទប់ exclusive Premier Suite ត្រូវបានរចនារៀបចំឡើងសម្រាប់ភ្ញៀវកិត្តិយស ពិសេសដែលស័ក្តិសមនឹងអ្វីៗដែលប្រណីត ហើយល្អបំផុតនៅក្នុងជីវិត។

  • បណ្តាញភ្ជាប់ IDD
  • អ៊ីនធឺណិតល្បឿនលឿន
  • ទូរទស្សន៍មើលឃើញប៉ុស្តិ៍ផ្កាយរណប
  • ទូរទស្សន៍ស្តើងទំនើប
  • ប្រព័ន្ធសុវត្ថិភាពក្នុងបន្ទប់
  • ត្រួតពិនិត្យអាកាសធាតុលក្ខណៈបុគ្គល
  • មានប្រដាប់ឆុងតែ និង កាហ្វេ
  • ឧបករណ៍ផ្លុំសម្ងួតសក់
  • សេវាកម្មបន្ទប់ ២៤ ម៉ោង
ចំនួនបន្ទប់ : 2 បន្ទប់
ទំហំ : 869.24 ម៉ែត្រការ៉េ