រាជធានីភ្នំពេញ (ក្លាយមកពីពាក្យ “ភ្នំដូនពេញ” ឬ “ភ្នំរបស់លោកយាយពេញ”) គឺជារាជធានី និងជាបេះដូងនៃប្រទេសកម្ពុជា។ រាជធានីភ្នំពេញ បច្ចុប្បន្ននេះមានការរីកចម្រើនដ៏ខ្លាំងក្លានៃវិស័យទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ និងរបៀបរស់នៅ។

ណាហ្គាវើលមានទីតាំងស្ថិតនៅក្នុងតំបន់ជិតមាត់ទន្លេនៃរាជធានីភ្នំពេញ ហើយក៏ស្ថិតនៅជិតទីតាំងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបជាច្រើន ដោយធ្វើដំណើរដោយរ៉ឺម៉ក ឬដោយតាក់ស៊ី។ ប្រាសាទ វិមាន ព្រះបរមរាជវាំង ផ្សារ មជ្ឈមណ្ឌលសិល្បៈ និងកន្លែងជាច្រើនទៀតមានទីតាំងស្ថិតនៅជិតទីតាំងរបស់ណាហ្គាវើល។

ក្រុមការងារដែលមានបទពិសោធន៍ និងជំនាញវិជ្ជាជីវៈរបស់យើងខ្ញុំនៅទីនេះដើម្បីជួយអ្នកក្នុងការរៀបចំដំណើរទេសចរណ៍បែបឯកជន ព្រមទាំងអាចណែនាំអ្នកពីកន្លែងដែល “”ត្រូវទៅទស្សនា”” ខណៈពេលអ្នកកំពុងស្នាក់នៅជាមួយយើង។ ក្រៅពីវប្បធម៍ដ៏សម្បូរបែប ភ្ញៀវទេសចររបស់ណាហ្គាវើលនឹងរីករាយជាមួយការពិសាម្ហូបអាហារ ការដើរទិញអីវ៉ាន់ ការកម្សាន្ត ដែលមានស្រាប់នៅក្នុងទីតាំងរបស់យើងខ្ញុំ។

យើងខ្ញុំមានសេចក្តីរំភើបដែលអ្នកបានជ្រើសយកយើងខ្ញុំជាគោលដៅរមណីយដ្ឋានរបស់អ្នក ស្របពេលជាមួយវត្តមានរបស់អ្នកនៅក្នុងរាជធានីភ្នំពេញ – ក្រុមការងាររបស់យើងខ្ញុំសូមស្វាគមន៍អ្នកមកកាន់ប្រទេសកម្ពុជា “ព្រះរាជាណាចក្រអច្ឆរិយៈ”។