រដូវក្តាមសៀងហៃ បានមកដល់ហើយ! ភោជនីយដ្ឋានចិនឈ្នះពានរង្វាន់ទាំង 2 របស់ណាហ្គាវើលដ៍ មានបម្រើជូននូវមុខម្ហូបដែលច្នៃពីក្តាមនាំចូលពីខេត្តជាំងស៊ូនៃទីក្រុងសៀងហៃប្រទេសចិន ចាប់ពីថ្ងៃទី1 ខែតុលានេះតទៅហើយ។
សូមអញ្ជើញមកពិសាក្តាមស្រស់ៗដែលមានសាច់ផ្អែម និងពងពណ៌មាសដ៏មានឱជារស នៅភោជនីយដ្ឋានចិនឈ្នះពានរង្វាន់ Fortune Palace និង Hall of Golden Chimes ។
តម្លៃចាប់ពី $39 ក្តាមឈ្មោល ឬក្តាមញីទាំងមូលទាំងនេះ លោកអ្នកអាចកម្ម៉ង់ឲ្យមេចុងភៅរបស់យើងចំហុយ ស្ងោរក្នុងទឹកស៊ុប ឬចម្អិនជាមួយស្រាសក៏បាន នៅភោជនីយដ្ឋាន Fortune Palace ។ ជម្រើសមួយទៀត លោកអ្នកអាចកម្ម៉ង់ក្តាមចំហុយជាមួយទឹកជ្រលក់ពិសេស នៅភោជនីយដ្ឋាន Hall of Golden Chimes ឬគាវសាច់ក្តាមចំហុយ និងក្តាមខជាមួយទឹកតៅហ៊ូ តម្លៃចាប់ពី $23 ប៉ុណ្ណោះ។