ភោជនីយដ្ឋានបារាំងប្រណីត Le Gourmet របស់យើង មានមុខម្ហូបថ្មីៗ និងបរិយាកាសថ្លៃថ្នូរអមជាមួយការប្រគំភ្លេងវីយ៉ូឡុងដ៏រ៉ូមែនទិក។ មុខម្ហូបពិសេស មានដូចជា ខ្យងផ្លិតចៀនជាមួយសាឡាត់គីណ័រ ត្រីសាលម៉ុនឆ្អើរជាមួយគ្រីម ឆ្អឹងជំនីជ្រូកខជាមួយបន្លែ សាច់ចៀមអាំង និងទ្រូងទាចៀន។ បន្ទាប់មក លោកអ្នកអាចពិសាបង្អែមវ៉ានីឡាជាមួយផ្លែបឺរីស្រស់ ឬបង្អែមព្រូឡេដុតស្កររសជាតិផ្លែឈើដ៏ឈ្ងុយឆ្ងាញ់។