ណាហ្គាវើលដ៍ មានភោជនីយដ្ឋានជាច្រើនកន្លែងដែលក្នុងនោះមានភោជនីយដ្ឋាន 4 ដែលឈ្នះពានរង្វាន់ភោជនីយដ្ឋានប្រណីតលំដាប់ពិភពលោក។ សម្រាប់ម្ហូបចិន និងឌីមសាំដែលមានរសជាតិឆ្ងាញ់លើសគេ បានទៅលើភោជនីយដ្ឋានចិន Fortune Palace ចំនួន 4 ឆ្នាំជាប់ៗគ្នា និងភោជនីយដ្ឋានចិន Hall of Golden Chimes ចំនួន 2 ឆ្នាំជាប់ៗគ្នា។ 2Pangea ត្រូវបានទទួលស្គាល់នៅក្នុងឆ្នាំ 2018 និង 2019 ជាភោជនីយដ្ឋានដែលមានអាហារប៊ុហ្វេអន្តរជាតិពេលល្ងាចច្រើនមុខ និងឆ្ងាញ់ជាងគេក្នុងរាជធានីភ្នំពេញ។ ចំណែកឯ Bistro Romano បានជាប់ជាភោជនីយដ្ឋានអ៊ីតាលីដែលមានម្ហូបរសជាតិដើមអ៊ីតាលីឆ្ងាញ់លើសគេពីឆ្នាំ 2016 ដល់ 2019។

អ្វីដែលធ្វើឲ្យមណ្ឌលស្ប៉ាប្រណីតឈ្នះពានរង្វាន់ទាំងពីរកន្លែងរបស់យើងពិសេសលើសគេ គឺយើងផ្តល់នូវវិធីសាស្ត្រស្ប៉ាប្រកបដោយប្រសិទ្ធភាពខ្ពស់។ យើងផ្តល់នូវកញ្ចប់សេវាកម្មម៉ាស្សា និងស្ប៉ាប្រកបដោយផាសុកភាពដ៏សម្បូរបែបនៅក្នុងបន្ទប់ដ៏ប្រណីត និងបរិយាកាសដ៏ស្ងប់ស្ងាត់។ រីករាយជាមួយសេវាកម្មពិសេសនៅមណ្ឌលស្ប៉ា The Spa at NagaWorld ដែលមានការតុបតែងបែបធម្មជាតិ និងនៅមណ្ឌលស្ប៉ា The Elixir of Life របស់យើងដែលមានបន្ទប់ស្វ៊ីតជាមួយការតុបតែងដ៏ប្រណីត។ មណ្ឌលស្ប៉ាដែលបើកដំណើរការ 24 ម៉ោងទាំងពីរកន្លែងរបស់យើង មានបុគ្គលិកម៉ាស្សា និងស្ប៉ាដែលមានបទពិសោធន៍យូរឆ្នាំដែលនឹងផ្តល់ឲ្យអ្នកនូវសេចក្តីសុខបំផុត។ បន្ទប់ស្វ៊ីតទាំងអស់ មានបរិយាកាសស្ងប់ស្ងាត់ និងបំពាក់ដោយឧបករណ៍ស្ទីម សូណា ទឹកផ្កាឈូក និងអាងទឹកក្តៅទឹកត្រជាក់ដែលផ្តល់ឲ្យលោកអ្នកនូវបទពិសោធន៍ដ៏មានសេចក្តីសុខមិនអាចបំភ្លេចបាន។