រីករាយពិសាម្ហូបរសជាតិដើមជប៉ុនក្នុងបរិយាកាសដ៏មនោរម្យ។ ក្នុងបន្ទប់ពិសាអាហារឯកជនទាំង 4 មានចុងភៅជប៉ុនដ៏ចំណានរង់ចាំចម្អិនម្ហូបដ៏ឈ្ងុយឆ្ងាញ់សម្រាប់លោកអ្នក។ ជំនាញប្រើកាំបិត និងគ្រឿងផ្សំលើអាកាសលាយឡំជាមួយអណ្តាតភ្លើងរបស់មេចុងភៅរបស់យើង នឹងធ្វើឲ្យបទពិសោធន៍នៃការពិសាម្ហូបរបស់អ្នកកាន់តែអស្ចារ្យ។
លោកអ្នកអាចជ្រើសរើសគ្រឿងផ្សំពិសេសជាច្រើនមុខដែលនឹងត្រូវចម្អិនភ្លាមៗនៅនឹងតុរបស់អ្នក ដូចជា សាច់គោចំឡកកូបេ A4 និងសាច់គោចំឡកវ៉ាខ្ជូ A3 ដែលនាំចូលផ្ទាល់ពីប្រទេសជប៉ុន។ យើងក៏មានត្រីស៊ូស៊ី និងសាស៊ីមីគុណភាពខ្ពស់ ព្រមទាំងបង្កង ប៉ាវហ៊ឺ ត្រីសាលម៉ុន ក្តាម ត្រីកន្ទុយលឿង និងលៀសសមុទ្រផងដែរ។
អាហារសម្រន់ សាច់ចង្កាក់ បន្លែចង្កាក់ ទឹកស៊ុប បន្លែចម្រុះ និងបង្អែម អមដោយស្រាសាកេជប៉ុន ស្រាសូជូ ស្រាបៀរ និងទឹកតែពិសេស នឹងបន្ថែមនូវរសជាតិកាន់តែឆ្ងាញ់មួយកម្រិតទៀត។
កន្លែងមានកំណត់ ដូច្នេះយើងសូមណែនាំឲ្យលោកអ្នកកក់ទុកជាមុន។