ចំពោះបទពិសោធន៍លំដាប់វីអាយភី បន្ទប់ប្រណីតនគរ និងតុសិត ផ្តល់ជូនឲ្យភ្ញៀវនូវផាសុកភាពដ៏មានសេចក្តីសុខ។ រីករាយទេសភាពដ៏ស្រស់ស្អាតរបស់ទីក្រុងភ្នំពេញពីរានហាលខាងមុខដែលបន្ទប់នីមួយៗមានបន្ទប់គេង 1 រួមទាំងបន្ទប់ទទួលភ្ញៀវធំមួយបំពាក់ដោយប្រព័ន្ធសំឡេងលំដាប់ថ្នាក់ពិភពលោក បន្ទប់ទទួលទានអាហារ និងបន្ទប់បាយទំនើប។ លើសពីនេះ លោកអ្នកអាចរីករាយក្នុងបន្ទប់កម្សាន្តផ្ទាល់ខ្លួន និង​បន្ទប់គេងដែលមានគ្រែទំហំ King Size ទូសម្លៀកបំពាក់ និង​បន្ទប់ទឹកដ៏ទំនើប។

ទំហំបន្ទប់៖ 190 ម៉ែតការ៉េ

ភេសជ្ជៈសម្រាប់ទទួលស្វាគមន៍
ផ្លែឈើសម្រាប់ទទួលស្វាគមន៍
សេវាដឹកជញ្ជូនទៅមកព្រលានយន្តហោះ
ការបញ្ចុះតម្លៃ 15% (គ្រប់ភោជនីយដ្ឋាន)
បណ្ណបញ្ចុះតម្លៃ 10 ដុល្លារសម្រាប់មណ្ឌលស្ប៉ា
សេវាបោកអ៊ុត 2 សម្រាប់
ទូរទស្សន៍ LCD ប៉ុស្តិ៍ខ្សែកាប​
មាន Wi-fi ក្នុងបន្ទប់ឥតគិតថ្លៃ
ទូសុវត្ថិភាពអេឡិចត្រូនិចនៅក្នុងបន្ទប់
បន្ទប់ទឹកក្រាលដោយថ្មម៉ាប
អាងងូតទឹកដាច់ដោយឡែក
ក្បាលទឹកឈូកដ៏ទំនើប
សម្ភារៈបរិក្ខារសម្រាប់ងូតទឹក និងទឹកផ្កាឈូក
ទូទឹកកកតូចដែលមានអាហារច្រើនមុខ
សម្ភារៈបរិក្ខារសម្រាប់់ឆុងកាហ្វេ និងតែ
ប្រដាប់ផ្លុំសក់
សេវាបន្ទប់ 24 ម៉ោង
សេវាអ្នកបម្រើ 24 ម៉ោង
សេវាកម្មស្ប៉ាក្នុងបន្ទប់