បន្ទប់ប្រណីត Penthouse Suite នៅណាហ្គាវើលដ៍ទី2
ជាបន្ទប់ឯកជនដ៏ប្រណីត និងមានសេវាកម្មល្អឥតខ្ចោះ បន្ទប់ Penthouse Suite ដែលមានទំហំ 530 ម៉ែត្រការ៉េនៅណាហ្គាវើលដ៍ទី2 គ្របដណ្តប់ជាន់ទី 19 ទាំងមូលដែលភ្ញៀវអាចទស្សនាទេសភាពដ៏ស្រស់ត្រកាលនៃរាជធានីភ្នំពេញ និងដងទន្លេ។ បន្ទប់ដែលបំពាក់ដោយគ្រឿងបរិក្ខារទំនើបគ្រប់បែបយ៉ាងនេះ មានបន្ទប់ទឹកដ៏ធំដែលមានថ្មម៉ាប អាងទឹក កន្លែងងូតទឹកផ្កាឈូកដាច់ដោយឡែក និងអាងទឹកចាកូហ្ស៊ីសម្រាប់ស្ប៉ាលក្ខណៈឯកជន។ បន្ទប់ទទួលភ្ញៀវ មានកន្លែងពិសាអាហារ ទូទឹកកកដែលមានអាហារ និងភេសជ្ជៈជាច្រើនមុខ បន្ទប់ gaming ឯកជន និងប្រព័ន្ធខារ៉ាអូខេដ៏ទំនើបសម្រាប់ច្រៀងលេងកម្សាន្ត។
គ្រែទំហំ King size ចំនួន 2 |
ផ្លែឈើស្រស់មួយកន្ត្រក |
ការដឹកជញ្ជូនទៅមកព្រលានយន្តហោះ |
ទូរទស្សន៍ខ្សែកាប LCD អេក្រង់សំប៉ែតដ៏ទំនើប |
ប្រព័ន្ធ Wi-Fi ក្នុងបន្ទប់ឥតគិតថ្លៃ |
ទូសុវត្ថិភាពអេឡិចត្រូនិចក្នុងបន្ទប់ |
បន្ទប់ទឹកដែលមានអាងទឹកសម្រាប់ស្ទីម |
អាងត្រាំខ្លួនដាច់ដោយឡែក |
អាងទឹកចាកូហ្ស៊ីដាច់ដោយឡែក |
ប្រព័ន្ធខារ៉ាអូខេក្នុងបន្ទប់ |
សម្ភារបន្ទប់ទឹកមួយឈុត |
ទូទឹកកកដែលមានអាហារ និងភេសជ្ជៈជាច្រើនមុខ |
ម៉ាស៊ីនឆុងកាហ្វេ និងតែ |
ឧបករណ៍សម្ងួតសក់ |
សេវាកម្ម 24 ម៉ោង |
ប្រព័ន្ធស្ប៉ាសម្រាប់សុខភាពនៅក្នុងបន្ទប់ |






