ជាបន្ទប់ឯកជនដ៏ប្រណីត និងមានសេវាកម្មល្អឥតខ្ចោះ បន្ទប់ Penthouse Suite ដែលមានទំហំ 530 ម៉ែត្រការ៉េនៅណាហ្គាវើលដ៍ទី2 គ្របដណ្តប់ជាន់ទី 19 ទាំងមូលដែលភ្ញៀវអាចទស្សនាទេសភាពដ៏ស្រស់ត្រកាលនៃរាជធានីភ្នំពេញ និងដងទន្លេ។ បន្ទប់ដែលបំពាក់ដោយគ្រឿងបរិក្ខារទំនើបគ្រប់បែបយ៉ាងនេះ មានបន្ទប់ទឹកដ៏ធំដែលមានថ្មម៉ាប អាងទឹក កន្លែងងូតទឹកផ្កាឈូកដាច់ដោយឡែក និងអាងទឹកចាកូហ្ស៊ីសម្រាប់ស្ប៉ាលក្ខណៈឯកជន។ បន្ទប់ទទួលភ្ញៀវ មានកន្លែងពិសាអាហារ ទូទឹកកកដែលមានអាហារ និងភេសជ្ជៈជាច្រើនមុខ បន្ទប់ gaming ឯកជន និងប្រព័ន្ធខារ៉ាអូខេដ៏ទំនើបសម្រាប់ច្រៀងលេងកម្សាន្ត។

គ្រែទំហំ King size ចំនួន 2
ផ្លែឈើស្រស់មួយកន្ត្រក
ការដឹកជញ្ជូនទៅមកព្រលានយន្តហោះ
ទូរទស្សន៍ខ្សែកាប LCD អេក្រង់សំប៉ែតដ៏ទំនើប
ប្រព័ន្ធ Wi-Fi ក្នុងបន្ទប់ឥតគិតថ្លៃ
ទូសុវត្ថិភាពអេឡិចត្រូនិចក្នុងបន្ទប់
បន្ទប់ទឹកដែលមានអាងទឹកសម្រាប់ស្ទីម
អាងត្រាំខ្លួនដាច់ដោយឡែក
អាងទឹកចាកូហ្ស៊ីដាច់ដោយឡែក
ប្រព័ន្ធខារ៉ាអូខេក្នុងបន្ទប់
សម្ភារបន្ទប់ទឹកមួយឈុត
ទូទឹកកកដែលមានអាហារ និងភេសជ្ជៈជាច្រើនមុខ
ម៉ាស៊ីនឆុងកាហ្វេ និងតែ
ឧបករណ៍សម្ងួតសក់
សេវាកម្ម 24 ម៉ោង
ប្រព័ន្ធស្ប៉ាសម្រាប់សុខភាពនៅក្នុងបន្ទប់