ព័ត៌មាននៅក្នុងខិត្តប័ណ្ណនេះ គឺសម្រាប់អ្នកដែល៖
• មានការសង្ស័យថាឆ្លងវីរុស កូវី-19
• កំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តរកវីរុសកូវីដ-19
• ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានការឆ្លងវីរុសកូវីដ-19 ហើយវេជ្ជបណ្ឌិតបានផ្ដល់យោបល់ឲ្យស្នាក់នៅផ្ទះដើម្បីព្យាបាល។

តើការដាក់ខ្លួនឯងនៅដាច់ដោយឡែកគឺជាអ្វី?

 

ប្រសិនបើអ្នករស់នៅជាមួយនឹងអ្នកដែលដាក់ខ្លួនឯងនៅដាច់ដោយឡែក

  • ប្រសិនបើអាចធ្វើបាន មានតែមនុស្សម្នាក់គត់ដែលត្រូវមើលថែអ្នកជំងឺ។ បុគ្គលនោះគួរតែជាអ្នកដែលមិននៅក្នុងក្រុមហានិភ័យនៃការឆ្លងវីរុស។
  • ប្រសិនបើអ្នកកំពុងមើលថែអ្នកជំងឺវីរុសកូវីដ-19 ត្រូវព្យាយាម និងរក្សាចម្ងាយរបស់អ្នកយ៉ាងហោចណាស់ 1 ម៉ែត្រ ហើយជៀសវាងប៉ះពាល់ពួកគេ។
  • ប្រសិនបើមិនអាចធ្វើទៅបាន សូមចាំថាត្រូវលាងសម្អាតដៃរបស់អ្នកជាមួយនឹងសាប៊ូ​ឲ្យបានសព្វ ល្អ និងប្រើទឹកអនាម័យអាល់កុល។
  • ប្រសិនបើចាំបាច់ ត្រូវជួយមនុស្សដែលកំពុងមើលថែនោះឲ្យលាងដៃរបស់ពួកគេផងដែរ។
  • កុំប៉ះមុខរបស់អ្នកនៅពេលថែទាំនរណាម្នាក់។
  • ប្រសិនបើអ្នកត្រូវលាងសម្អាតស្លេស្ម ឬទឹកមាត់ពីមុខរបស់អ្នកជំងឺ អ្នកត្រូវសម្អាតជាមួយនឹងក្រដាសជូតមាត់ រួចដាក់ក្នុងថង់សំរាមហើយលាងដៃរបស់អ្នកឲ្យបានស្អាត។
  • លើកទឹកចិត្ត និងគាំទ្រឲ្យអ្នកជំងឺធ្វើតាមដំបូន្មានខាងលើ។
  • ប្រសិនបើអ្នកជំងឺមានអាការៈមិនស្រួលខ្លួន ប៉ុន្តែវាមិនមែនជារឿងបន្ទាន់ សូមទូរសព្ទទៅគ្រូពេទ្យប្រចាំរបស់អ្នកដើម្បីសុំយោបល់។
  • ប្រសិនបើវាជាភាពអាសន្ន សូមទូរសព្ទមកសេវាបន្ទាន់លេខ 112 ឬ 999 ហើយត្រូវប្រាប់ពួកគេថាជននោះសង្ស័យក្នុងការឆ្លង ឬត្រូវបានធ្វើរោគវិនិច្ឆ័យថាមានវីរុសកូវីដ-19។