ជាទីកន្លែងដ៏មានពេញនិយមសម្រាប់ភ្ញៀវក្នុងស្រុក និងក្រៅស្រុក និង ផ្តល់នូវរសជាតិឆ្ងាញ់លើសគេដែលមិនអាចបំភ្លេចបាន។ ការចម្អិនត្រូវបានផ្សំគ្រឿងឡើងដោយគ្រឿងទេសដ៏មានគុណភាព គុយទាវពិសេស និងអាហារជាច្រើនមុខទៀត។ បើកបម្រើ 24 ម៉ោងក្នុងមួយថ្ងៃ!

ភោជនីយដ្ឋាន Chopstick មានមេចុងភៅមកពីប្រទេសម៉ាឡេស៊ី និងហុងកុងដែលមានជំនាញចម្អិនម្ហូបទ្វីបអាស៊ីរសជាតិដើមបែបក្លាស៊ីកជាច្រើនមុខ ដូចជា បាយដំណើបចំហុយខ្ចប់ស្លឹកឈូក សំបករ៉ូទីចាណៃខ្ចប់ត្រីសាឌិន សាច់មាន់ឆាជាមួយបន្លែហឹរ និងនំការ៉ុតឆាហឹរ ។ យើងសូមណែនាំឲ្យលោកអ្នកមកភ្លក្សសាច់រ៉ូទីជាច្រើនជម្រើស ម្ហូបម៉ាឡេស៊ី ម្ហូបចិន និងម្ហូបឥណ្ឌាផងដែរ ដូចជាបាយណាស៊ីឡឺម៉ាក់ គុយទាវឆាម៉ាឡេ មីរសជាតិថ្នាំចិនសែចម្រុះជា​មួយសាច់ជ្រូកខ្វៃ ការីសាច់ចៀម និងម្ហូបរសជាតិកំពូលជាច្រើនមុខទៀត។

ទីតាំង៖ ជាន់ផ្ទាល់ដី ផ្នែកកាស៊ីណូ
ម៉ោងធ្វើការ៖ 24/7
សម្លៀកបំពាក់៖ ស្អាតសមរម្យ
លេខទូរស័ព្ទ៖ +855 2 322 8822; Ext. 7420
អ៊ីម៉ែល៖ dining@nagaworld.com

ម៉ានុយ