ណាហ្គាខប លីមីធីត

ណាហ្គាខប លីមីធីត គឺជាប្រតិបត្តិករសណ្ឋាគារ កាស៊ីណូ និងកម្សាន្តធំជាងគេនៅប្រទេសកម្ពុជា ហើយក្រុមហ៊ុនត្រូវបានចុះបញ្ជីក្នុងផ្សារហ៊ុន ហុងកុង លីមីធីត (“ផ្សារហ៊ុន”) តាំងពីឆ្នាំ 2006 ។ ណាហ្គាខប បានក្លាយទៅជាក្រុមហ៊ុនប្រតិបត្តិករដំបូងនៅប្រទេសកម្ពុជាដែលបានចុះបញ្ជីជាក្រុមហ៊ុនសាធារណៈ និងជាក្រុមហ៊ុនកាស៊ីណូដំបូងដែលធ្វើជំនួញលើផ្សារហ៊ុន។ ក្រុមហ៊ុនសាខារបស់យើង ណាហ្គាវើលដ៍ គឺជាមណ្ឌលកម្សាន្តចម្រុះដែលរួមបញ្ចូលគ្នារវាងកាស៊ីណូ និងសណ្ឋាគារតែមួយគត់ក្នុងរាជធានីភ្នំពេញដែលមានអាជ្ញាបណ្ណកាស៊ីណូរយៈពេល 70 ឆ្នាំដែលមានសុពលភាពរហូតដល់ឆ្នាំ 2065 និងមានសិទ្ធិប្រតិបត្តិការសេវាកម្មកាស៊ីណូផ្តាច់មុខលើផ្ទៃដី 200 គីឡូម៉ែត្រជុំវិញរាជធានីភ្នំពេញដែលបន្តរហូតដល់ឆ្នាំ 2045។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ ណាហ្គាខប។

វេបសាយ៖ www.nagacorp.com