ការផ្គូផ្គងពណ៌ជាមួយសម្បុរស្បែក
Chroma
ការផ្គូផ្គងពណ៌សាច់ក្រណាត់ជាមួយនឹងសម្បុរ និងអត្តចរិតរបស់អ្នកប្រើប្រាស់ ៖ ឈ្វេងយល់ពីពណ៌របស់លោកអ្នក តម្លៃចូលរួម 70 ដុល្លារអាម៉េរិក
អំពីសិក្ខាសាលា
សូមអញ្ជើញចូលរួមសិក្ខាសាលារយៈពេល 90 នាទីស្តីពីការផ្គូផ្គងពណ៌សាច់ក្រណាត់ជាមួយនឹងសម្បុរ និងអត្តចរិតរបស់អ្នកប្រើប្រាស់ ស្ទីល និងពណ៌តាមរដូវកាល។ យើងមានផ្តល់ជាសំណួរដើម្បីដឹងពីអត្តចរិតផ្ទាល់ខ្លួនរបស់លោកអ្នក និងបង្ហាញសាច់ក្រណាត់ដែលត្រូវនឹងសម្បុររបស់លោកអ្នក។ លោកអ្នកនឹងមានទំនុកចិត្តលើខ្លួនឯង ស្រស់ស្អាត និងទាក់ទាញជាងមុនបន្ទាប់ពីចូលរួមក្នុងសិក្ខាសាលាណែនាំនេះ។
ប្រធានបទនៃសិក្ខាសាលា
- ទំនាក់ទំនងរវាងពណ៌ និងអត្តចរិត ទស្សនៈរបស់ Chroma
- ការឆ្លើយសំណួរពាក់ព័ន្ធនឹងអត្តចរិតផ្ទាល់ខ្លួន
- ពណ៌តាមរដូវកាល និងការផ្គូផ្គងពណ៌
- របៀបស្លៀកពាក់នៅកន្លែងធ្វើការ និងសម្រាប់ដំណើរកម្សាន្ត
ការផ្តល់វត្ថុធាតុដើម និងកាដូ
ការផ្តល់ជូននៅក្នុងសិក្ខាសាលា ៖
- សំណួរពាក់ព័ន្ធនឹងអត្តចរិតផ្ទាល់ខ្លួន
- គំរូសាច់ក្រណាត់តាមរដូវកាល និងប្រភេទសាច់ក្រណាត់
- ប៊ិក
ភ្ញៀវអាចយកទៅគេហដ្ឋាននូវ ៖
- បណ្ណណែនាំអំពីការផ្គូផ្គងនៃពណ៌ និងសម្បុរស្បែក
- យល់ដឹងអំពីពណ៌ និងម៉ូដផ្ទាល់ខ្លួនកាន់តែច្បាស់
- តារាងពណ៌
ចំនួនអ្នកចូលរួម
10 នាក់
ការចុះឈ្មោះសម្រាប់ថ្នាក់រៀន និងសិក្ខាសាលា
សូមត្រួតពិនិត្យទៅលើការផ្តល់ជូនខាងក្រោមដើម្បីឈ្វេងយល់បន្ថែមអំពីថ្នាក់រៀន និងសិក្ខាសាលា និងចុះឈ្មោះ!
ការអនុញ្ញាតការចូលរួមក្នុងថ្នាក់រៀន និងសិក្ខាសាលានីមួយៗ មានចំនួនកំណត់ដើម្បីផ្តល់បទពិសោធន៍ដ៏ពិសេសសម្រាប់គ្រប់គ្នា។
ចុចដើម្បីចុះឈ្មោះ
កម្មវិធី “លាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព”
ថ្នាក់រៀន
ការភ្លក្សស្រា ស៊ីហ្គា ស្រារ៉ាំ និងវីស្គី
ការធ្វើផលិតផលស្បែក ការច្នៃគ្រីស្តាល់