SIGN UP

Hides and Thread

សិក្ខាសាលាស្តីពីការច្នៃផលិតផលផលិតពីស្បែក ៖ កាបូបនារី ប្រដាប់ដាក់កាត បន្តោងកាបូប តម្លៃចូលរួម 80 ដុល្លារអាម៉េរិក

អំពីសិក្ខាសាលា

នៅក្នុងសិក្ខាសាលារយៈពេល 2 ម៉ោងនេះ លោកអ្នកនឹងបានឈ្វេងយល់កាន់តែច្បាស់អំពីផលិតផលផលិតពីស្បែក និងវិធីច្នៃមូលដ្ឋានដើម្បីបង្កើតជាផលិតផលស្បែកច្នៃដោយដៃដូចជា ប្រដាប់ដាក់កាត បន្តោងកាបូប និងគ្រឿងលម្អបន្ថែមនៅលើកាបូបដែលមានលក្ខណៈពិសេសផ្ទាល់ខ្លួនសម្រាប់លោកអ្នក។

កាលវិភាគនៃសិក្ខាសាលា

  • 11 ព្រឹក ៖ គ្រឿងលម្អបន្ថែមលើកាបូប
  • 2 រសៀល ៖ កាបូប
  • 4:30 រសៀល ៖ ប្រដាប់ដាក់កាត

ប្រធានបទនៃសិក្ខាសាលា

  • ឈ្វេងយល់ពីចំណេះដឹងជាក់ស្តែងអំពីស្បែក របៀបថែទាំ និងគុណភាពស្បែក
  • ឃើញ និងប៉ះផ្ទាល់ស្បែកដូចជា ស្បែកក្រពើ និងស្បែកផ្សេងៗទៀត
  • បច្ចេកទេសច្នៃស្បែកមូលដ្ឋានដែលលោកអ្នកអាចបង្កើតផលិតផលស្បែកដោយមានដាក់ឈ្មោះផ្ទាល់ខ្លួនរបស់អ្នក

ការផ្តល់ជូនវត្ថុធាតុដើម និងកាដូ

ឧបករណ៍ និងវត្ថុធាតុដើមនឹងត្រូវផ្តល់ជូន។ អ្នកចូលរួមអាចយកទៅគេហដ្ឋាននូវផលិតផលទាំងនោះ និងមានជម្រើសដាក់ឈ្មោះផ្ទាល់ខ្លួនផងដែរ។

ប្រវត្តិរបស់អ្នកធ្វើបទបង្ហាញ

Chng Gary និង Leong Minyi គឺជាអ្នកច្នៃផលិតផលស្បែកដ៏ជំនាញដែលមានបទពិសោធន៍វិជ្ជាជីវៈជាច្រើនឆ្នាំ។

ចំនួនអ្នកចូលរួម

15 នាក់

ការចុះឈ្មោះសម្រាប់ថ្នាក់រៀន និងសិក្ខាសាលា

សូមត្រួតពិនិត្យទៅលើការផ្តល់ជូនខាងក្រោមដើម្បីឈ្វេងយល់បន្ថែមអំពីថ្នាក់រៀន និងសិក្ខាសាលា និងចុះឈ្មោះ!

ការអនុញ្ញាតការចូលរួមក្នុងថ្នាក់រៀន និងសិក្ខាសាលានីមួយៗ មានចំនួនកំណត់ដើម្បីផ្តល់បទពិសោធន៍ដ៏ពិសេសសម្រាប់គ្រប់គ្នា។

ចុចដើម្បីចុះឈ្មោះ

កម្មវិធី “លាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព”

ថ្នាក់រៀន 

 

     ការភ្លក្សស្រា        ស៊ីហ្គា ស្រារ៉ាំ និងវីស្គី

   

                          ការច្នៃគ្រីស្តាល់          ការផ្គូផ្គងពណ៌ជាមួយសម្បុរស្បែក