ទទួលយកបទពិសោធន៍ដ៏រីករាយក្នុងឱកាសពិធីបុណ្យសែនព្រះខែនៅណាហ្គាវើលដ៍!
ពីថ្ងៃទី6 ខែកញ្ញារហូតដល់ថ្ងៃទី6 ខែតុលា ឆ្នាំ2025 សូមគោរពអញ្ជើញអតិថិជនទាំងអស់មកជួបជុំ និងកម្សាន្តនៅណាហ្គាវើលដ៍ដែលមានការផ្តល់ជូនជាច្រើនដូចជា នំសែនព្រះខែរសជាតិបែបខ្មែរ ម្ហូបសុភមង្គល និងការសម្តែងសិល្បៈ។ លើសពីនេះ អតិថិជនក៏អាចរីករាយជាមួយកញ្ចប់សេវាកម្មស្ប៉ាសម្រាប់សុខភាព និងការតុបតែងលម្អដ៏ប្រណីតផងដែរ។ សូមអញ្ជើញមក និងទទួលយកបទពិសោធន៍ដ៏រីករាយជាមួយគ្នា។
រីករាយជាមួយរសជាតិក្នុងស្រុកដ៏សម្បូរបែប
ក្នុងឱកាសពិធីបុណ្យសែនព្រះខែនេះ លោកអ្នកអាចជ្រើសរើសនំសែនព្រះខែរសជាតិបែបខ្មែរ 2 ប្រភេទដូចខាងក្រោម ៖
រីករាយជាមួយរសជាតិនំសែនព្រះខែបែបប្រពៃណីខ្មែរពីរយ៉ាងដូចខាងក្រោម ៖

ស្លឹកតើយ និងដូងខ្មែរ
គឺជាស្នូលដែលមានក្លិនក្រអូបឈ្ងុយឆ្ងាញ់លាយបញ្ចូលគ្នារវាងស្លឹកតើយ និងសាច់ដូងកោសដោយដៃសម្ងួតក្រោមពន្លឺថ្ងៃនាំចូលមកពីខេត្តកំពត

គ្រាប់ស្វាយចន្ទីខ្មែរ និងគ្រាប់ផ្លែឈើ
គ្រាប់ស្វាយចន្ទីមកពីខេត្តកំពង់ធំដែលមានរសជាតិគ្រីមដ៏ឈ្ងុយលាយជាមួយ គ្រាប់ផ្លែឈើចម្រុះ និងសាច់ជ្រូក គឺជាស្នូលនំសែនព្រះខែដែលត្រូវចិត្តគ្រប់គ្នា។
បន្ថែមទៅលើរសជាតិបន្ថែមថ្មី 2 ប្រភេទនេះ លោកអ្នកអាចជ្រើសរើសរសជាតិគ្រាប់ឈូកស ស្លឹកតើយ សណ្តែកខ្មៅ និងសណ្តែកក្រហមលាយជាមួយសម្បកក្រូច។

ត្រូវបានដុត និងច្នៃផ្ទាល់ដៃដោយមេចុងភៅនំដ៏ចំណាន នំសែនព្រះខែនីមួយៗផ្តល់រសជាតិបែបខ្មែរយ៉ាងឈ្ងុយឆ្ងាញ់។ តម្លៃចាប់ពី KHR 52,000 ក្នុងមួយដុំ ឬ KHR 188,000 ក្នុងមួយប្រអប់ដែលមាន 4 ដុំ នំសែនព្រះខែទាំងនេះត្រូវវេចខ្ចប់ក្នុងប្រអប់ដ៏ស្រស់ស្អាតដែលអាចកែច្នៃឡើងវិញ និងអាចធ្វើជាកាដូដ៏ស័ក្តិសមបំផុតសម្រាប់ក្រុមគ្រួសារ មិត្តភក្តិ ដៃគូធុរកិច្ច និងមិត្តរួមការងារ។
កក់ទុកមុនឥឡូវនេះនៅភោជនីយដ្ឋាន Hall of Golden Chimes, Fortune Palace, Lobby Lounge ឬ Food Pavilion ។
ទទួលទានអាហារឈុតសុភមង្គលជុំគ្នា
អបអររដូវកាលដ៏ពិសេសនេះពីថ្ងៃទី15 ខែកញ្ញា ឆ្នាំ2025 រហូតដល់ថ្ងៃទី15 ខែតុលា ឆ្នាំ2025 នៅភោជនីយដ្ឋានឈ្នះពានរង្វាន់អន្តរជាតិរបស់យើងដែលមានអាហារឈុតសុភមង្គល (មួយតុ 10 នាក់) ក្នុងបរិយាកាសដ៏មនោរម្យពោរពេញដោយភាពសប្បាយរីករាយ។
ភោជនីយដ្ឋានចិន Hall of Golden Chimes
រីករាយជាមួយការទទួលទានអាហារឈុតដែលមានអាហារសម្រន់ អាហារចម្បង គ្រឿងសមុទ្រ និងសាច់ជាច្រើនជម្រើស ដូចជា ៖

- ត្រីតុកកែខហឹរជាមួយមីសួ និងសណ្តែកបណ្តុះ
- បង្កងមេគង្គជាមួយទឹកជ្រលក់ម៉ាយ៉ូវ៉ាសាប៊ិ និងទឹកជ្រលក់ពងទាប្រៃ
- ឈ្លើងសមុទ្រ និងផ្សិតខជាមួយទឹកជ្រលក់ប៉ាវហ៊ឺ
- សាច់គោចំឡកឆាជាមួយខ្ទឹមស និងម្ទេសប្លោកបីប្រភេទ
- សាច់ស្មាចៀមខជាមួយតៅហ៊ូ ផ្សិតស៊ីតាកេ និងទឹកជ្រលក់
- សាច់មាន់បែបចិនកាតាំងជាមួយផ្សិតត្រាហ្វលខ្មៅ និងក្រូចថ្លុង
KHR 2,112,000 | អាហារឈុត 10 មុខ | ពេលថ្ងៃត្រង់ និងល្ងាច
ភោជនីយដ្ឋានចិន Fortune Palace
ជួបជុំប្រកបដោយភាពសប្បាយរីករាយ និងទទួលទានអាហារឈុតសុភមង្គលដែលមានចាប់ពីអាហារសម្រន់រហូតដល់បង្អែម ដូចជា ៖
- ស៊ុបសាច់ជ្រូកជាមួយប៉ាវហ៊ឺអាហ្វ្រិក ខ្យង មើមដំឡូងចិន និងហ្គូជីបឺរី
- បង្គាលាយបឺរជាមួយខ្ទឹមស ម្ទេស និងស្លឹកការី
- ត្រីទឹកកកឆាជាមួយទឹកជ្រលក់ម៉ាស្តាតបៃតងហឹរ
- ននោងខជាមួយខ្យងហុកកៃដូ ទឹកស៊ុប និងផ្សិតអ៊ីណូគីស្រួយ
- សាច់មាន់ខ្វៃទឹកឃ្មុំជាមួយគ្រាប់ល្ង
KHR 1,792,000 | អាហារឈុត 10 មុខ | ពេលថ្ងៃត្រង់ និងល្ងាច
ការសម្តែងសិល្បៈអបអរពិធីបុណ្យសែនព្រះខែ
ចាប់ផ្តើមពីថ្ងៃទី6 ខែកញ្ញា ឆ្នាំ2025 សូមអញ្ជើញមកទស្សនាការសម្តែងសិល្បៈវប្បធម៌ដ៏រស់រវើកនៅឆាកជាន់ផ្ទាល់ណាហ្គាវើលដ៍ទី1 ដែលផ្តល់បទពិសោធន៍ដ៏ប្លែកភ្នែកសម្រាប់គ្រប់គ្នា។

ទស្សនាការសម្តែងដ៏រស់រវើករបស់ក្រុម New-Gen និងតន្ត្រីការិនីពិណបុរាណចិន កញ្ញា Sugar ដែលមានចង្វាក់ភ្លេងដ៏ពីរោះរណ្តំជាពិសេសទំនុកភ្លេងដែលរៀបរាប់អំពីប្រពៃណីនៃពិធីបុណ្យសែនព្រះខែ។
សូមអញ្ជើញមកទស្សនានៅរៀងរាល់ថ្ងៃសុក្រ សៅរ៍ ឬអាទិត្យ ម៉ោង 7:30 យប់។
ទទួលយកអារម្មណ៍ដ៏មានសេចក្តីសុខ
ជាមួយវិធីសាស្ត្រ និងបច្ចេកទេសប្រកបដោយជំនាញ និងបទពិសោធន៍ លោកអ្នកនឹងទទួលបាននូវសេចក្តីសុខផ្នែករាងកាយ ផ្លូវចិត្ត និងអារម្មណ៍យ៉ាងពិតប្រាកដក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់។

The Celestial Glow Package
កញ្ចប់សេវាកម្មតុបតែងសក់ និងក្រចក ផ្តល់ជូនសម្រស់កាន់តែទាក់ទាញពីក្បាលរហូតដល់ចុងជើងជាមួយសេវាកម្មកក់សក់ អប់ និងផ្លុំស្ងួតរួមជាមួយសេវាកម្មកាត់សម្អាត និងលាបក្រចកដៃដោយប្រើជែល និងក្រចកជើងបែបធម្មតា ទាំងអស់តម្លៃ KHR 272,000 ។ បម្រើជូនរៀងរាល់ថ្ងៃពីម៉ោង 10 ព្រឹកដល់ 8 យប់ នៅមណ្ឌលស្ប៉ា The Elixir of Life ។

The Mid-Autumn Moonlight Package
ជាមួយកញ្ចប់សេវាកម្មស្ក្រាប់ស្បែក និងម៉ាស្សា សុភាពនារីទាំងអស់នឹងទទួលបានស្បែកទន់ភ្លឺស្រស់ថ្លា និងការម៉ាស្សាបែបខ្មែររយៈពេល 120 នាទីតម្លៃ KHR 392,000 ប៉ុណ្ណោះ។ បម្រើជូន 24/7 នៅមណ្ឌលស្ប៉ា The Spa at NagaWorld និង The Elixir of Life ។
ទំនាក់ទំនងកក់ទុកមុនតាមរយៈ +855 15 228 852 ឬ +855 16 228 852 ។
ប្លែកភ្នែក ប្លែកអារម្មណ៍ជាមួយការតុបតែងលម្អដ៏ប្រណីត
អបអរពិធីបុណ្យសែនព្រះខែ និងរីករាយជាមួយការជួបជុំប្រកបដោយភាពរំភើបរីករាយក្នុងបរិយាកាសបែបប្រពៃណីដ៏មនោរម្យ។

ទូទាំងអគារទាំងពីរត្រូវបានតុបតែងជាមួយគ្រឿងលម្អដ៏សម្បូរបែប រួមមាន រូបទន្សាយ វិហារចិន និងរូបផ្កាឈូកអមជាមួយពន្លឺចង្កៀងគោម និងព្រះចន្ទដ៏ស្រស់ស្អាត។ ការតុបតែងលម្អ បង្កប់នូវអត្ថន័យបែបប្រពៃណី និងពោរពេញដោយមន្តស្នេហ៍បែបសហសម័យសម្រាប់ភ្ញៀវ និងអតិថិជនគ្រប់រូប។
ផ្ទាំងរូបភាពធំដ៏ស្រស់ស្អាត អនុញ្ញាតឱ្យភ្ញៀវ និងអតិថិជនទាំងអស់អាចថតរូបទុកជាអនុស្សាវរីយ៍ជាមួយមនុស្សជាទីស្រឡាញ់។ ការតុបតែងលម្អដ៏ប្រណីតរបស់ណាហ្គាវើលដ៍ នឹងប្រែក្លាយការមកទស្សនារបស់ភ្ញៀវ និងអតិថិជនទាំងអស់ទៅជាការសាទរដល់កេរដំណែល និងសេវាកម្មបដិសណ្ឋារកិច្ចដ៏ល្អឥតខ្ចោះ។