លាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព
នេះគឺជាការសហការរវាងណាហ្គាវើលដ៍ និងយីហោល្បីៗរបស់ប្រទេសសិង្ហបុរីដូចជា A Gentleman’s Tale, Faire, Hides & Thread, Sparkle Please, The Wine Aisle, Old Moon Spirits និង Chroma & Co ព្រមទាំងហាងស៊ីហ្គាដ៏ល្បីរបស់ប្រទេសកម្ពុជា Bertie ផងដែរ។
នៅក្នុងព្រឹត្តិការណ៍នេះ ភ្ញៀវអាចភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយម្ចាស់ប៊្រែន ឈ្វេងយល់ពីផលិតផលដែលផលិតមានចំនួនកំណត់ និងយល់ពីដំណើរការ សេចក្តីស្រឡាញ់ និងរឿងរ៉ាវនៅពីក្រោយផលិតផលដែលធ្វើដោយដៃនីមួយៗ។
កាលបរិច្ឆេទ: 2 & 3/8/2025
ម៉ោងនៃព្រឹត្តិការណ៍ : 11am – 8pm
ប្រវត្តិរបស់យីហោនីមួយៗ
A Gentleman’s Tale
ឈុត និងម៉ូដសម្លៀកបំពាក់នីមួយៗត្រូវបានកាត់ដេរ និងច្នៃដោយការយកចិត្តទុកដាក់យ៉ាងខ្លាំង។ នៅ A Gentleman’s Tale យើងមិនត្រឹមតែច្នៃម៉ូដប៉ុណ្ណោះទេប៉ុន្តែយើងច្នៃដោយលាយបញ្ចូលនៃរឿងរ៉ាវនៅពីក្រោយម៉ូដទាំងនោះដែលធ្វើឱ្យសម្លៀកបំពាក់ពីថ្ងៃធ្វើការរហូតដល់សម្លៀកបំពាក់ចុងសប្តាហ៍មានភាពល្អឯកប្លែកពីគេ។
Bertie
Bertie ផ្តលជម្រើសច្រើនបំផុតនៃស៊ីហ្គាបែបថ្មី និងបែបគុយបាក្នុងប្រទេសកម្ពុជា។ មិនថាអ្នកជាអ្នកជក់ស៊ីហ្គាទៀងទាត់ ឬជាអ្នកចាប់ផ្តើមថ្មីនោះទេ ក្រុមការងាររបស់ Bertie នឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធ្វើឱ្យលោកអ្នកមានអារម្មណ៍ល្អ និងផាសុកភាព។
Chroma
ឈុត និងម៉ូដសម្លៀកបំពាក់នីមួយៗត្រូវបានកាត់ដេរ និងច្នៃដោយការយកចិត្តទុកដាក់យ៉ាងខ្លាំង។ នៅ A Gentleman’s Tale យើងមិនត្រឹមតែច្នៃម៉ូដប៉ុណ្ណោះទេប៉ុន្តែយើងច្នៃដោយលាយបញ្ចូលនៃរឿងរ៉ាវនៅពីក្រោយម៉ូដទាំងនោះដែលធ្វើឱ្យសម្លៀកបំពាក់ពីថ្ងៃធ្វើការរហូតដល់សម្លៀកបំពាក់ចុងសប្តាហ៍មានភាពល្អឯកប្លែកពីគេ។
CNES Shoemaker
បង្កើតឡើងក្នុងឆ្នាំ1994 CNES Shoemaker ប្តេជ្ញាកែច្នៃស្បែកជើងផលិតពីស្បែកប្រណីត និងគ្រឿងបន្ថែមដែលតំណាងឱ្យភាពស្រស់ស្អាត និងពោរពេញដោយអត្ថប្រយោជន៍។ ផ្សំគ្នារវាងបច្ចេកទេសបែបក្លាសយោជន៍ដ៏សម្បូរបែប។ ផ្សគញ្ចូញ្ចូល៊ីកជាមួយសម័យទំនើប យីហោនេះជួយលើកតម្លៃអ្នកប្រើប្រាស់ជាមួយនឹងស្បែកជើងដែលបង្ហាញពីភាពច្នៃប្រតិដ្ឋខ្ពស់ធ្វើដោយដៃ។ គ្រប់ផលិតផលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តទៅលើគុណភាព ផាសុកភាព និងស្ទីលនៃរបៀបរស់នៅក្នុងសម័យបច្ចុប្បន្ន។
Faire Collective
Faire Collective គឺជាយីហោដែលចាប់កំណើតក្នុងប្រទេសសិង្ហបុរីដែលផ្តល់និយមន័យថ្មីទៅលើរបស់ប្រើប្រាស់របស់សុភាពបុរសក្នុងសម័យទំនើបជាមួយអត្ថប្រយោជន៍ និងភាពទាក់ទាញ។ ជាមួយកេរដំណែលច្នៃស្បែកជាង 30 ឆ្នាំ យីហោដ៏ល្បីនេះមានផលិតជាកាបូបធ្វើការ របស់របរធ្វើដំណើរ និងគ្រឿងតុបតែងបន្ថែមដែលផលិតសម្រាប់ការងារផង និងសកម្មភាពកម្សាន្តផង។ នៅពេលមានផលិតផលចេញពីរោងចក្ររបស់ពួកគេ លោកអ្នកនឹងទទួលបានទាំងគុណភាព និងតម្លៃពី Faire ដែលមានមានម៉ូដដ៏ទាក់ទាញ ស៊ីវីល័យ និងទាន់សម័យ។
Hides and Threads
ត្រូវបានបង្កើតឡើងក្នុងឆ្នាំ2016 Hides and Thread គឺជាក្រុមហ៊ុនលក់ទំនិញផលិតពីស្បែកប្រណីត និងសិក្ខាសាលាច្នៃស្បែកដោយដៃក្នុងប្រទេសសិង្ហបុរី។ ជាមួយអតិថិជនសាជីវកម្មជាង 100 និងការផ្តល់សេវាកម្មដល់អ្នកចូលរួមជាង 5000 នាក់ ពួកយើងផ្តល់ផលិតផលច្នៃដោយដៃដ៏ល្អឥតខ្ចោះដល់ដៃរបស់លោកអ្នក។
Sparkle Please
Sparkle Please គឺជាហាងខ្សែដៃគ្រីស្តាល់ឈានមុខគេរបស់ប្រទេសសិង្ហបុរីដែលមានម៉ូដដ៏ទាក់ទាញ និងការពន្យល់ណែនាំដល់ភ្ញៀវដោយផ្ទាល់។ ស្រឡាញ់ពេញចិត្តដោយក្រុមសាជីវកម្ម និងដៃគូរៀបចំកម្មវិធីជាង 200 យើងនឹងធ្វើឱ្យទំនាក់ទំនងក្នុងក្រុម ការលើកទឹកចិត្តបុគ្គលិក និងសកម្មភាពកម្សាន្តផ្សេងៗរបស់លោកអ្នកមានភាពទាក់ទាញ និងរស់រវើក។ សូមចូលរួមសិក្ខាសាលាពន្យល់ណែនាំអំពីគ្រីស្តាល់ដែលអ្នកចូលរួមគ្រប់វ័យអាចចូលរួម ខណៈលោកអ្នកអាចបង្កើតខ្សែដៃផ្ទាល់ខ្លួនដែលពោរពេញដោយការចាប់អារម្មណ៍ពីមនុស្សជុំវិញ។
The Wine Aisle
ត្រូវបានបង្កើតឡើងក្នុងឆ្នាំ2022 អំឡុងពេលជំងឺរាតត្បាត The Wine Aisle នាំយកស្រាពិសេសៗជាច្រើនប្រភេទសម្រាប់លោកអ្នកជ្រើសរើស និងពិសា។ ចាប់ផ្តើមតាំងពីដំបូងរហូតដល់មានការបញ្ជាក់ទទួលស្គាល់ទូលំទូលាយ ស្ថាបនិករបស់ពួកគេបានច្នៃស្រាពីចម្ការទំពាំងបាយជូរល្បីៗទូទាំងពិភពលោកដែលផ្តល់រសជាតិឆ្ងាញ់គ្រប់ដំណក់។ ប្តេជ្ញាចិត្តដើម្បីទទួលបានគុណភាពខ្ពស់ ស្រាពិសេសទាំងនេះអនុញ្ញាតឱ្យលោកអ្នកអាចភ្លក្ស និងរៀបចំកម្មវិធីធុរកិច្ចប្រកបភាពស្និទ្ធស្នាល និងរីករាយខណៈស្រានៅក្នុងដបនីមួយៗនឹងធ្វើឱ្យបរិយាកាសនៃកម្មវិធីរបស់លោកអ្នកមិនអាចបំភ្លេចបាន។
Old Moon Spirit
ការចុះឈ្មោះសម្រាប់ថ្នាក់រៀន និងសិក្ខាសាលា
សូមត្រួតពិនិត្យទៅលើការផ្តល់ជូនខាងក្រោមដើម្បីឈ្វេងយល់បន្ថែមអំពីថ្នាក់រៀន និងសិក្ខាសាលា និងចុះឈ្មោះ!
ការអនុញ្ញាតការចូលរួមក្នុងថ្នាក់រៀន និងសិក្ខាសាលានីមួយៗ មានចំនួនកំណត់ដើម្បីផ្តល់បទពិសោធន៍ដ៏ពិសេសសម្រាប់គ្រប់គ្នា។
ចុចដើម្បីចុះឈ្មោះ
កម្មវិធី “លាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព”
ថ្នាក់រៀន
ការភ្លក្សស្រា ស៊ីហ្គា ស្រារ៉ាំ និងវីស្គី
ការធ្វើផលិតផលស្បែក ការច្នៃគ្រីស្តាល់ ការផ្គូផ្គងពណ៌ជាមួយសម្បុរស្បែក