ទទួលយកនូវបទពិសោធន៍ដ៏អស្ចារ្យនៃការទិញទំនិញរួចពន្ធនៅណាហ្គាស៊ីធីវ៉កដែលជាផ្សារទំនើបក្រោមដីឈានមុខគេទីមួយក្នុងប្រទេសកម្ពុជា! ជាមួយការសហការជាមួយក្រុមហ៊ុន China Duty Free Group អ្នកអាចជាវទំនិញម៉ាកល្បីៗលំដាប់ពិភពលោកជាង 200 មុខ និងវត្ថុអនុស្សាវរីយ៍ជាច្រើនជម្រើសមកពីជុំវិញព្រះរាជាណាចក្រអច្ឆរិយៈ។ ទំនិញល្បីៗទាំងនោះ រួមមានទឹកអប់ គ្រឿងសម្អាង សម្លៀកបំពាក់ កាបូប គ្រឿងអលង្ការ វ៉ែនតា នាឡិកា នំ ស្រា បារី និងទំនិញជាច្រើនមុខទៀតដែលមានតម្លៃរួចពន្ធសមរម្យជាងគេបំផុតក្នុងទ្វីបអាស៊ី ។

សូមអញ្ជើញមកហាងលក់ទំនិញប្រណីតនៅ Lobby របស់ណាហ្គាវើលដ៍ ឬជាវទំនិញជាច្រើនមុខទៀតនៅហាងលក់វត្ថុអនុស្សាវរីយ៍ណាហ្គារ៉ក់នៅជាន់ទី 1 ក្នុងសណ្ឋាគារណាហ្គាវើលដ៍ ។