Flights
អាកាសយានដ្ឋានអន្តរជាតិតេជោ
ស្នាដៃឯកផ្នែកអាកាសចរណ៍
របស់ប្រទេសកម្ពុជា
អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយានដ្ឋានថ្មី និងធំបំផុតរបស់ប្រទេសកម្ពុជាដែលបម្រើដល់ការដឹកជញ្ជូនចេញចូលអន្តរជាតិសំខាន់បំផុតរបស់ប្រទេស។ មានចំណាត់ថ្នាក់ជាអាកាសយានដ្ឋានកម្រិត 4F អាកាសយានដ្ឋាននេះលាតសន្ធឹងលើផ្ទៃដី ២,៦០០ ហិកតា និងភ្ជាប់រាជធានីភ្នំពេញទៅកាន់ទីតាំងជាច្រើនទូទាំងទ្វីបអាស៊ី អឺរ៉ុប និងមជ្ឈិមបូព៌ាព្រមទាំងផ្តល់ជូនការហោះហើរក្នុងស្រុកផងដែរ។ មានចម្ងាយត្រឹមតែ ២៥ គីឡូម៉ែត្រពីណាហ្គាវើលដ៍ អាកាសយានដ្ឋាននេះផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងដល់ភ្ញៀវក្នុងការទស្សនា និងឈ្វេងយល់ពីរាជធានីភ្នំពេញ។
ការធ្វើដំណើររបស់អ្នកមកកាន់ណាហ្គាវើលដ៍
ដើម្បីផ្តល់ភាពងាយស្រួលមកកាន់រាជធានីភ្នំពេញ រថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ ដំណើរការរៀងរាល់ថ្ងៃពីម៉ោង 5.30 ព្រឹករហូតដល់ម៉ោង11.30 យប់ដោយមួយជើងមានតម្លៃ 1,500៛ សម្រាប់ម្នាក់។ សេវាកម្មនេះ មានតម្រាយខ្សែរត់ 2 ទិសដៅ ៖ ចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោទៅកាន់ស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង និងត្រឡប់ទៅវិញដោយឈប់នៅសួនច្បារកាណាឌីយ៉ា (ទល់មុខរាជាស្ម័យានកម្ពុជា) សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងមហាវិថីសម្តេចតេជោ ហ៊ុន សែន នៅជិតធនាគារប្រេដ និងផ្សារទំនើបអ៊ីអនមានជ័យ។ សេវាកម្មពិសេសនេះ ផ្តល់ភាពងាយស្រួលដល់ភ្ញៀវអាចធ្វើដំណើរប្រកបដោយផាសុកភាពរវាងអាកាសយានដ្ឋាន និងទីតាំងសំខាន់ៗនៅក្នុងទីក្រុង។
រថយន្តក្រុងសាធារណៈ
ធនាគារប្រេដ
កម្មវិធីកក់មធ្យោបាយធ្វើដំណើរ





(តម្លៃប៉ាន់ស្មាន) គិតត្រឹមខែធ្នូ ឆ្នាំ ២០២៥
អ្នកបើកបរឯកជន
ដើម្បីទទួលបានបទពិសោធន៍ធ្វើដំណើរប្រកបដោយភាពរលូន និងផាសុកភាព យើងខ្ញុំសូមណែនាំឱ្យលោកអ្នកកក់រថយន្តលីម៉ូហ្ស៊ីឯកជន។
កក់សេវាកម្មដំបូន្មានអំពីការធ្វើដំណើរ
ដើម្បីធ្វើឱ្យការធ្វើដំណើរមានភាពរលូន យើងខ្ញុំសូមផ្តល់យោបល់ដល់ភ្ញៀវរបស់យើងចេញដំណើរពីសណ្ឋាគារយ៉ាងហោចណាស់ ៤ ម៉ោង មុនពេលជើងហោះហើររបស់ពួកគេ។