ក្រុមហ៊ុនទេសចរណ៍ថ្មីស្រឡាង “ហ្គោលដិន ប៉ាសេច៍ ដេសធីណេសិន” ផ្តល់ជូនសេវាកម្មទេសចរណ៍ដ៏សម្បូរបែបដើម្បីលោកអ្នកស្វែងយល់អំពីរាជធានីភ្នំពេញ និងតំបន់ទេសចរណ៍ជុំវិញ ។
ក្រុមហ៊ុនហ្គោលដិន ប៉ាសេច៍ ដេសធីណេសិន មានសេវាកម្មដឹកជញ្ជូន និងក្រុមការងារជំនាញដែលផ្តល់ជូនឲ្យលោកអ្នកនូវដំណើរកម្សាន្តដ៏អស្ចារ្យមិនអាចបំភ្លេចបាន ។
ទទួលបានការបញ្ចុះតម្លៃពិសេសនៅពេលអ្នកស្នាក់នៅណាហ្គាវើលដ៍! សូមកក់នៅបញ្ជរហ្គោលដិន ប៉ាសេច៍ ដេសធីណេសិន នៅកន្លែងទទួលភ្ញៀវនៅណាហ្គាវើលដ៍ និងណាហ្គាទី 2
សូមកត់ចំណាំថា ការកក់ដំណើរកម្សាន្តទាំងអស់ ត្រូវធ្វើឲ្យបានយ៉ាងហោចណាស់ 24 ម៉ោងជាមុន ។

Website www.gpdcambodia.com
អ៊ីម៉ែល tours@nagaworld.com
ទូរស័ព្ទ +855 23 235533

5

ទស្សនារាជធានីភ្នំពេញពេញមួយថ្ងៃ
ស្វែងយល់អំពីទីតាំងវប្បធម៌ និងប្រវត្តិសាស្ត្រនៃទីក្រុងដែលមានមន្តស្នេហ៍ទៅកាន់ព្រះបរមរាជវាំង រមណីយដ្ឋានវត្តភ្នំ សារមន្ទីរជាតិ និងវិមានឯករាជ្យ និងជិះទូកកម្សាន្តតាមដងទន្លេមេគង្គ និងទន្លេសាប ។ កញ្ចប់សេវាកម្ម រួមបញ្ចូលអាហារប៊ុហ្វេថ្ងៃត្រង់នៅភោជនីយដ្ឋាន Grand Garden របស់ណាហ្គាវើលដ៍ ។


6

ទស្សនារាជធានីភ្នំពេញកន្លះថ្ងៃ ៖ ជិះទូកកម្សាន្ត និងទស្សនាព្រះបរមរាជវាំង : 
រយៈពេល 3 ម៉ោងទៅកាន់ព្រះបរមរាជវាំង វិមានឯករាជ្យ និងរមណីយដ្ឋានវត្តភ្នំ ជិះទូកកម្សាន្តតាមដងទន្លេសាប និងទន្លេមេគង្គព្រមទាំងទស្សនាទេសភាពដ៏ស្រស់ស្អាតក្នុងទីក្រុង ។


8

ទស្សនារាជធានីភ្នំពេញកន្លះថ្ងៃ ៖ ព្រះបរមរាជវាំង និងផ្សារធំថ្មី :
រយៈពេល 3 ម៉ោងទៅកាន់ព្រះបរមរាជវាំង វិមានឯករាជ្យ រមណីយដ្ឋានវត្តភ្នំ និងផ្សារធំថ្មីដែលអ្នកអាចជាវវត្ថុអនុស្សាវរីយ៍របស់ខ្មែរ ដូចជាក្រមា និងរូបចម្លាក់ ជាដើម ។


11

ដំណើរកម្សាន្តស្វែងយល់ពីទំនៀមទម្លាប់ និងវប្បធម៌ខ្មែរ
ស្វែងយល់អំពីវប្បធម៌បុរាណខ្មែរដោយទៅទស្សនាវត្តអារាម និងការស្រោចទឹករបស់ព្រះសង្ឃ ព្រមទាំងទិញម្ហូបអាហារ និងផ្កានៅតាមទីផ្សារ។ អ្នកក៏នឹងត្រូវបានបង្ហាត់របាំអប្សរាផងដែរ។


10

ទស្សនាប្រាសាទ ៖ ទន្លេបាទី និងភ្នំជីសូរ
ឡើងភ្នំជីសូរ ទស្សនាវត្តនៅលើកំពូលភ្នំ និងគយគន់ទេសភាពដ៏ស្រស់ស្អាតនៃទីជនបទមុននឹងទៅទស្សនាប្រាសាទតាព្រហ្មដែលជាកន្លែងប្រវត្តិសាស្ត្រក្នុងខេត្តសៀមរាប។


12

ទស្សនាទីក្រុងបុរាណ
ធ្វើដំណើរកម្សាន្តទៅកាន់ឧដុង្គដែលជាទីក្រុងបុរាណរបស់ប្រទេសកម្ពុជាកាលពី 250 ឆ្នាំមុន។ នៅលើកំពូលភ្នំឧដុង្គ អ្នកនឹងបានគយគន់ទេសភាពដ៏ស្រស់ត្រកាល និងចេតិយដែលមានអដ្ឋិធាតុរបស់ព្រះមហាក្សត្រជាច្រើនអង្គ។ អ្នកក៏នឹងបានទស្សនាទីក្រុងបុរាណមួយទៀតផងដែរ គឺទីក្រុងលង្វែក។


ហ្គោលដិន ប៉ាសេច៍ ដេសធីណេសិន ដំណើរកម្សាន្តតាមការកម្ម៉ង់ ឬដំណើរកម្សាន្តជាកញ្ចប់ ៖ សូមកក់ឥឡូវនេះ!
កញ្ចប់ រួមមាន ៖
*ការធ្វើដំណើរតាមជើងគោកដ៏មានផាសុកភាព
*ការបង់ថ្លៃចូលទស្សនាទៅគ្រប់ទីកន្លែង
*ទឹកបរិសុទ្ធ 1 ដបឥតគិតថ្លៃសម្រាប់ម្នាក់
លក្ខខណ្ឌ ៖
*មិនមានការធានារ៉ាប់រង
*ការផ្តល់លុយធីបដល់មគ្គុទ្ទេសក៍ទេសចរណ៍ ឬអ្នកបើកបរ គឺជាការសម្រេចរបស់ភ្ញៀវ
*ការចំណាយផ្ទាល់ខ្លួន និងថ្លៃកាមេរ៉ា ជាបន្ទុករបស់ភ្ញៀវ
*ការកក់ ត្រូវធ្វើឡើងយ៉ាងហោចណាស់ 24 ម៉ោងមុន
*កញ្ចប់ដំណើរកម្សាន្ត មានប្រសិទ្ធភាពរហូតដល់ថ្ងៃទី 30 មិថុនា 2019
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

កំណត់សម្គាល់សំខាន់ៗ ៖
*ប្រជាជនកម្ពុជា ប្រើប្រាស់ប្រាក់រៀល និងដុល្លារអាមេរិក (1 ដុល្លារអាមេរិក = 4,000 រៀល)
*អ្នកគួរមានលុយរាយខ្លះៗសម្រាប់ទិញទំនិញ
*ប្រជាជនកម្ពុជា មានភាពរួសរាយ និងទឹកមុខញញឹម
*ត្រូវបង្ហាញការគោរព និងស្លៀកពាក់ឲ្យបានសមរម្យនៅទីសក្ការៈ និងកន្លែងវប្បធម៌

Website www.gpdcambodia.com
អ៊ីម៉ែល tours@nagaworld.com
ទូរស័ព្ទ +855 23 235533

2

ទស្សនាការចម្អិនម្ហូបខ្មែរ
ទទួលយកនូវបទពិសោធន៍នៃការចម្អិនម្ហូប និងស្វែងយល់របៀបរស់នៅបែបខ្មែរ រួមមានការធ្វើដំណើរទៅកាន់ផ្សារ និងទិញគ្រឿងផ្សំសម្រាប់ការចម្អិនម្ហូបដែលណែនាំដោយមេចុងភៅជំនាញ ។ បន្ទាប់មក រីករាយចម្អិនម្ហូបខ្មែរដោយខ្លួនឯង និងស្រស់ស្រូបម្ហូបខ្មែរជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិ ។


1

ជិះទូកកម្សាន្តតាមដងទន្លេ
ធ្វើដំណើរកម្សាន្តរយៈពេល 2 ម៉ោងតាមដងទន្លេមេគង្គ និងទន្លេសាបដែលមានផ្តល់ភេសជ្ជៈ និងអាហារសម្រន់បែបខ្មែរ ។ ទទួលយកនូវអារម្មណ៍សប្បាយប្លែកក្នុងពេលសាយ័ណ្ហ និងទស្សនាទេសភាពដ៏ត្រកាលនៃរាជធានីភ្នំពេញ ។


7

ទស្សនាកោះដាច់ និងកោះឧកញ៉ាតី
ធ្វើដំណើររយៈពេល 4 ម៉ោងតាមដងទន្លេសាប និងទន្លេមេគង្គដែលមានផ្តល់ភេសជ្ជៈ និងអាហារសម្រន់បែបខ្មែរ និងចំណាយពេល 2 ម៉ោងស្វែងយល់អំពីរបៀបរស់នៅរបស់ប្រជាជនកម្ពុជានៅទីជនបទ រួមមានការទស្សនាវត្តអារាម និងការត្បាញសរសៃសូត្រ ។


4

ទស្សនាការផលិត និងភ្លក្សស្រាបៀរ
ធ្វើដំណើររយៈពេលកន្លះថ្ងៃ និងស្វែងយល់អំពីរបៀប និងចង្វាក់ផលិតស្រាបៀរនៅរោងចក្រស្រាបៀរព្រមទាំងភ្លក្សស្រាបៀរដោយសេរី ។


13

ល្បែងបាញ់កាំភ្លើងគ្រាប់ជ័រ
កម្សាន្តនៅក្នុងសមរភូមិសិប្បនិម្មិត 2 កន្លែងផ្សេងគ្នាដោយមានអ្នកជំនាញណែនាំ និងឧបករណ៍ការពារខ្លួន ។ ទទួលយកនូវបទពិសោធន៍ដ៏សប្បាយប្លែកក្នុងព្រះរាជាណាចក្រកម្ពុជា ។


9

ការជិះសេះ
រីករាយជាមួយបទពិសោធន៍នៃការជិះសេះកម្សាន្តដោយមានការបង្ហាត់ណែនាំដោយគ្រូជំនាញនៅខាន់ទ្រីក្លឹប។ ក្រោលសេះ មានសេះ និងកូនសេះជាង 30 ក្បាលជាមួយការបង្ហាត់ជិះសេះរយៈពេល 30 នាទីសម្រាប់អ្នកជិះសេះគ្រប់កម្រិតនៅក្នុងទីលានដែលមានប្រវែង 4,000 ម៉ែត្រការ៉េ។


ហ្គោលដិន ប៉ាសេច៍ ដេសធីណេសិន ដំណើរកម្សាន្តតាមការកម្ម៉ង់ ឬដំណើរកម្សាន្តជាកញ្ចប់ ៖ សូមកក់ឥឡូវនេះ!
កញ្ចប់ រួមមាន ៖
*ការធ្វើដំណើរតាមជើងគោកដ៏មានផាសុកភាព
*ការបង់ថ្លៃចូលទស្សនាទៅគ្រប់ទីកន្លែង
*ទឹកបរិសុទ្ធ 1 ដបឥតគិតថ្លៃសម្រាប់ម្នាក់
លក្ខខណ្ឌ ៖
*មិនមានការធានារ៉ាប់រង
*ការផ្តល់លុយធីបដល់មគ្គុទ្ទេសក៍ទេសចរណ៍ ឬអ្នកបើកបរ គឺជាការសម្រេចរបស់ភ្ញៀវ
*ការចំណាយផ្ទាល់ខ្លួន និងថ្លៃកាមេរ៉ា ជាបន្ទុករបស់ភ្ញៀវ
*ការកក់ ត្រូវធ្វើឡើងយ៉ាងហោចណាស់ 24 ម៉ោងមុន
*កញ្ចប់ដំណើរកម្សាន្ត មានប្រសិទ្ធភាពរហូតដល់ថ្ងៃទី 30 មិថុនា 2019
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

កំណត់សម្គាល់សំខាន់ៗ ៖
*ប្រជាជនកម្ពុជា ប្រើប្រាស់ប្រាក់រៀល និងដុល្លារអាមេរិក (1 ដុល្លារអាមេរិក = 4,000 រៀល)
*អ្នកគួរមានលុយរាយខ្លះៗសម្រាប់ទិញទំនិញ
*ប្រជាជនកម្ពុជា មានភាពរួសរាយ និងទឹកមុខញញឹម
*ត្រូវបង្ហាញការគោរព និងស្លៀកពាក់ឲ្យបានសមរម្យនៅទីសក្ការៈ និងកន្លែងវប្បធម៌

Website www.gpdcambodia.com
អ៊ីម៉ែល tours@nagaworld.com
ទូរស័ព្ទ +855 23 235533