ក្រុមមេចុងភៅដ៏ចំណាននៅភោជនីយដ្ឋានចិនឈ្នះពានរង្វាន់ Fortune Palace បានច្នៃបង្កើតម្ហូបចិនរសជាតិដើមដ៏ឈ្ងុយឆ្ងាញ់ដើម្បីអបអរបុណ្យចូលឆ្នាំចិនប្រកបដោយសិរីមង្គលសម្រាប់អតិថិជន។

ម្ហូបនាំលាភសម្រាប់មួយតុ 10 នាក់ មានម្ហូបពិសេស 9 មុខតម្លៃ $388 ។ ម្ហូប រួមមាន ស៊ុបក្រពះត្រីជាមួយអយស្ទ័រក្រៀម និងសារាយសមុទ្រខ្មៅ ត្រីឆ្ពង់បំពងជាមួយទឹកជ្រលក់ពិសេស និងជើងជ្រូកខជាមួយផ្សិតចិន ។ល។

ម្ហូបនាំសំណាងសម្រាប់មួយតុ 10 មានម្ហូប 9 មុខ តម្លៃ $588 មានដូចជា ត្រីតុកកែចំហុយ នំឆៃថាវផ្អែមជាមួយទឹកស៊ីអ៊ីវពិសេស ក្ងានខបែបទាវជីវ បង្កងមេគង្គឆាជាមួយទឹកការី និងម្ហូបជាច្រើនមុខទៀត។

ដើម្បីអបអរឱកាសដ៏រីករាយនេះ លោកអ្នកក៏អាចកម៉្មង់ម្ហូបដាច់ដោយឡែកផងដែរ តម្លៃចាប់ពី $15 ដូចជា ម្ហូបអ៊ីសាងនាំសំណាងជាមួយជម្រើសគ្រឿងសមុទ្រ ឬត្រីសាលម៉ុន។ ចាប់ម្ហូបអ៊ីសាងឡើងលើឲ្យខ្ពស់ដោយប្រើចង្កឹះ និងអានពាក្យល្អៗ នឹងធ្វើឲ្យលោកអ្នកទទួលលាភសំណាងពេញមួយឆ្នាំ!

កក់តុទុកជាមុនតាមរយៈ +855 15 402 345 ឬ dining@nagaworld.com

ម៉ោងសេវាកម្ម ៖ 11 ព្រឹក – 10:30 យប់ រៀងរាល់ថ្ងៃ

ទីតាំង ៖ ជាន់ទី​1 ណាហ្គាវើលដ៍ទី1