ប៊ុហ្វេឌីមសាំពិសេស
ប៊ុហ្វេឌីមសាំពិសេសនៅភោជនីយដ្ឋានចិន Hall of Golden Chimes សម្រាប់គ្រប់គ្នា!
មុខម្ហូបបន្ថែមថ្មីក្នុងពេលថ្ងៃត្រង់ រួមមាន សាច់ជ្រូកបំពងស្រួយ គាវត្រាវ នំសាច់សាស៊ីវដុត ចាយ៉បង្គាឆា បាយឆាគ្រឿងសមុទ្រ និងមីស្រួយជាមួយគ្រឿងសមុទ្រ!
ម្ហូបណែនាំដោយមេចុងភៅ និងម្ហូបចិនកាតាំង ដូចជា គាវបង្គាពិសេស សៀវម៉ៃសាច់ជ្រូកជាមួយពងក្តាមចំហុយ ទាខ្វៃ សាច់ខ្វៃចម្រុះ និងនំរូបក្ងានរសជាតិស្លឹកតើយ នៅតែមានបម្រើជូនដូចមុនដដែល។
យើងក៏មានម្ហូបបន្ថែមជាច្រើនមុខទៀតផងដែរ ដូចជា ទាប៉េកាំងបំពងស្រួយជាមួយនំភែនខេកចិន ក្ងានខ្វៃជាមួយផ្សិតប្រឡាក់គ្រឿង គាវកូនប៉ាវហ៊ឺចំហុយ និងនំដុតជាមួយសម្បុកត្រចៀកកាំ។
តម្លៃ $29 សម្រាប់មនុស្សធំ $14.50 សម្រាប់កុមារអាយុក្រោម 12 ឆ្នាំ និងឥតគិតថ្លៃសម្រាប់កុមារអាយុក្រោម 5 ឆ្នាំ។
បម្រើជូនពីម៉ោង 10:30 ព្រឹកដល់ 2:30 រសៀល រៀងរាល់ថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យជាតិ។ សូមណែនាំឲ្យទុកមុនតាមរយៈ 015 402 345 ឬ dining@nagaworld.com ។