×

ទទួលយកនូវបទពិសោធន៍ដ៏អស្ចារ្យពីមណ្ឌលកម្សាន្តប្រចាំតំបន់ទន្លេមេគង្គ

ជាមួយបន្ទប់ប្រណីត និងបន្ទប់ស្វីត 1,658 ណាហ្គាវើលដ៍ គឺជាសណ្ឋាគារលំដាប់ផ្កាយ 5 ដែលធំជាងគេ និងជាកាស៊ីណូប្រណីតមួយក្នុងប្រទេសកម្ពុជា។ គ្រប់បន្ទប់ សាលប្រជុំ និងសាលពិធីទាំងអស់ ត្រូវបានតុបតែង និងបំពាក់ដោយបរិក្ខារទំនើបប្រកបដោយផាសុកភាព និងសេចក្តីសុខសម្រាប់ភ្ញៀវ ទេសចរពាណិជ្ជកម្ម និងទេសចរដែលស្វែងរកការលម្ហែកម្សាន្ត។ ណាហ្គាវើលដ៍ មានភោជនីយដ្ឋាន និងក្លឹប 27 កន្លែង មណ្ឌលស្ប៉ាប្រណីតពីរ ហាងលក់ទំនិញរួចពន្ធ រួមមានក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប រួមមានកាស៊ីណូ សាលប្រជុំបំពាក់ទៅដោយបរិក្ខារទំនើបៗ និងជាសណ្ឋាគារដែលមានសាលសន្និសីទធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជាដែលអាចទទួលប្រតិភូច្រើនជាង 1000 នាក់ និងសាលមហោស្រពដែលមាន 2000 កៅអី ។

ណាហ្គាវើលដ៍ លីមីធីត ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនណាហ្គាខប លីមីធីត ដែលជាក្រុមហ៊ុនកាស៊ីណូ និងមណ្ឌលកម្សាន្តចម្រុះដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនហុងកុង។ ណាហ្គាវើលដ៍ លីមីធីត គឺជាសណ្ឋាគារ និងមណ្ឌលកម្សាន្តចម្រុះប្រណីតដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងតំបន់ឥណ្ឌូចិន។